រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ កុម្ភៈ ២០១៧ មានមកពីប្រទេសដូចជា អេមីរ៉ាតអារ៉ាប់រួម ប្រេស៊ីល បារាំង ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក ឥណ្ឌា អាល្លឺម៉ង់ នេប៉ាល់ និង អ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៤ កុម្ភៈ ២០១៧

១
បុរសជនជាតិអេមីរ៉ាតអារ៉ាប់រួមម្នាក់កំពុងដើរជាមួយសត្វអូដ្ឋរបស់គាត់ឆ្លងកាត់វាលខ្សាច់ Hameem នៅប្រហែល១៧០គីឡូម៉ែត្រភាគខាងលិចឈូងសមុទ្រ នៃទីក្រុងអាប៊ុយដាប៊ី។

២
បុរសម្នាក់ស្លៀកពាក់តែងខ្លួនជា Uncle Sam ដើរនៅឯសន្និសីទស្តីពីសកម្មភាពនយោបាយនៃក្រុមអ្នកអភិរក្សនិយម CPAC នៅកំពង់ផែជាតិ រដ្ឋ Maryland។

៣
ក្មេងស្រីម្នាក់កំពុងដើរនៅពេលមានព្យុះធូលីនៅមាត់ទន្លេ Ganges ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។

៤
កម្មករកំពុងលើករូបចម្លាក់រង្វាន់អូស្ការឡើងលើកម្រាលព្រំពណ៌ក្រហម ខណៈពេលដែលការរៀបចំតុបតែងកំពុងបន្ត សម្រាប់ការផ្តល់ពានរង្វាន់លើកទី៨៩ នៅហូលីវូដ ទីក្រុង Los Angeles រដ្ឋ California។

៥
អ្នកកាន់សាសនាហិណ្ឌូ កំពុងហាលសម្លៀកបំពាក់បន្ទាប់ពីបានចុះមុជទឹកនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេ Ganges ទន្លេ Yamuna និងទន្លេ Saraswati តាមរឿងព្រេង ក្នុងអំឡុងនៃបុណ្យក្នុងសាសនាហិណ្ឌូឈ្មោះថា Shivaratri ហើយក៏ជាថ្ងៃបញ្ចប់នៃការបង្ហាញប្រចាំឆ្នាំនៃបុណ្យ Magh Mela ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។

៦
ខ្លាឃ្មុំតំបន់ប៉ូល Giovanna (នៅក្រៅកាមេរ៉ា) ជាមួយកូនរបស់វាដែលមានអាយុ១៤សប្តាហ៍ កំពុងចេញរកចំណីនៅខាងក្រៅនៅក្នុងសួន Hellabrunn ក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។

៧
អ្នកស្រី Sonia Guajajara (ឆ្វេង) អ្នកសម្របសម្រួលនៃការបញ្ចេញសូរសំឡេងសម្រាប់ជនជាតិដើមភាគតិចប្រេស៊ីល និងមេដឹកនាំជនជាតិដើមភាគតិចផ្សេងទៀត កំពុងចូលរួមនៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើងដោយសាលា Imperatriz Leopoldinense ក្រោមប្រធានបទផ្តោតទៅលើជនជាតិនៅតំបន់អាម៉ាសូន មុនពេលមកដល់នៃបុណ្យខានីវ៉ាល នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៨
អ្នកចូលរួមស្លៀកពាក់សម្លៀកបំពាក់សម្រាប់សម្ដែង ចូលរួមការតាំងពិព័រណ៍ជប៉ុននៅទីក្រុង Marseille ប្រទេសបារាំង។

៩
គោញីមួយក្បាលត្រូវបានគេថតរូបនៅមុនពេលមកដល់នៃការបង្ហាញកសិកម្មអន្តរជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង។

១០
ឡានម៉ាក Jeep កំពុងបើកចេញឆ្ងាយពីចម្ការមួយនៅទីក្រុង Blair រដ្ឋ Nebraska សហរដ្ឋអាមេរិក។

១១
ម៉ូតូម៉ាក Harley-Davidson ត្រូវបានដាក់តម្រៀបនៅក្នុងកម្មវិធីតាំងបង្ហាញមួយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។

១២
បុរសកាន់សាសនាហិណ្ឌូម្នាក់ ជក់កញ្ឆានៅក្នុងទីធ្លានៃប្រាសាទ Pashupatinath ក្នុងពិធីបុណ្យ Shivaratri នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

១៣
កីឡាករជប៉ុន Naoki Nakamura លោតឡើងទៅក្នុងលំហរនៅក្នុងពេលលោកប្រកួតជុំទី២ ក្នុងការប្រកួតកីឡាលោតស្គីផ្នែកបុរសនៅក្នុងក្របខណ្ឌកីឡាទ្វីបអាស៊ីរដូវរងានៅទីក្រុង Sapporo ប្រទេសជប៉ុន។

១៤
តារាបង្ហាញម៉ូតស្លៀកសម្លៀកបំពាក់ច្នៃប្រឌិតសម្រាប់ការបង្ហាញម៉ូត Emporio Armani រដូវរងាឆ្នាំ២០១៧ - ២០១៨ ផ្នែកស្ត្រី ដេលការបង្ហាញនេះជាផ្នែកមួយនៃការបង្ហាញនៅទីក្រុង Milan ប្រទេសអ៊ីតាលី។

១៥
ស្ត្រី២នាក់កំពុងជិះសេះនៅលើផ្លូវតូចមួយនៅចន្លោះដីទំនេរនិងទីវាល នៅពេលថ្ងៃលិចនៅទីក្រុង Oberursel ប្រទេសអាល្លឺម៉ង់។

១៦
បុគ្គលិកស្ត្រីម្នាក់កំពុងរៀបចំសាឡុងមួយដែលគេហៅថា សាឡុង Mae West Lips ផលិតឡើងដោយលោក Salvador Dali និងលោក Edward James នៅពីមុខផ្ទាំងគំនូររបស់លោក Salvador Dali ដែលមានឈ្មោះថា L'oiel fleuri, decor pour le ballet Trist នៅឯអាគារលក់ដេញថ្លៃក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។