រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ កុម្ភៈ ២០១៧ មានមកពីប្រទេសដូចជា អេស្ប៉ាញ ជប៉ុន អង់គ្លេស កាណាដា សហរដ្ឋអាមេរិក ឥណ្ឌា អាល្លឺម៉ង់ និង ស៊ីលី។
រូបភាពជុំវិញពិភពលោក ២៣ កុម្ភៈ ២០១៧

១
បុរសអ្នកកាន់សាសនាហិណ្ឌូម្នាក់តែងខ្លួនជាព្រះឥសូរដាក់ភ្លើងទៀននៅក្នុងមាត់របស់គាត់ នៅពេលដែលគាត់ចូលរួមក្នុងពិធីសាសនាមួយនៅមុនពេលមកដល់នៃពិធីបុណ្យ Maha Shivratri នៅទីក្រុង Jalandhar។

២
រដ្ឋមន្ត្រីក្រសួងការបរទសអង់គ្លេស Boris Johnson កំពុងត្រូវបានលោកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីតម្រង់ក្រវ៉ាត់កឲ្យ នៅការិយាល័យរបស់លោកនៅក្នុងទីក្រុងឡុងដ៍។

៣
ស្ត្រីម្នាក់ដែលអះអាងថាមកពីប្រទេសយេម៉ែន កំពុងជូតទឹកភ្នែក នៅពេលប៉ូលិសកាណាដាប្រាប់នាងថាមិនឲ្យនាងចូលតាមច្រកព្រំដែនអាមេរិក - កាណាដា ដើម្បីទៅកាន់តំបន់ Hemmingford នៃទីក្រុង Quebec ប្រទេសកាណាដា កាលពីថ្ងៃ២២ កុម្ភៈ។

៤
ទឹកជំនន់ជន់លិចកន្លែងកម្សាន្តមួយកាលពីថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុង San Jose រដ្ឋ California។

៥
ទេសចរកំពុងនិយាយជាមួយបុគ្គលិកនៃការតាំងពិព័រណ៍អន្តរជាតិ ARCO នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញ។

៦
សិល្បកររូបធម្មជាតិ Rick Roberts នៃក្រុមសិល្បៈ Local 800 កំពុងផាត់ពណ៌លើរូបចម្លាក់ពានអូស្ការសម្រាប់ពិធីប្រគល់ពានរង្វាន់លើកទី៨៩ នៅថ្ងៃអាទិត្យនេះ នៅជិតរោងសម្តែងល្ខោន Dolby Theatre ក្នុងទីក្រុង Los Angeles។

៧
បុរស៤នាក់ស្លៀកពាក់ជាស្តេច នៅពេលមកដល់កណ្តាលក្រុងដែលមានមនុស្សរាប់ពាន់នាក់ក៏កំពុងតែស្លៀកពាក់សម្លៀកបំពាក់ផ្សេងៗដើម្បីអបអរការចាប់ផ្តើមនៃបុណ្យខានីវ៉ាល នៅតាមដងផ្លូវក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។

៨
ក្រុមអ្នកគាំទ្រតារាចម្រៀងជាតិអេស៉្បាញ Isabel Pantoja ក្រោកឈរដោយមានកាន់ទូរស័ព្ទថតផង ក្នុងពេលនាងសម្តែងនៅក្នុងកម្មវិធី Viña del Mar International Song Festival នៅក្នុងឧទ្យាន Quinta Vergara ក្នុងក្រុង Viña del Mar ប្រទេសស៊ីលី។

៩
គោញីមួយក្បាលត្រូវបានគេរៀបចំដើម្បីត្រៀមថតរូបសម្រាប់បោះពុម្ពផ្សាយក្នុងសៀវភៅកំណត់ហេតុដែលមានចំណងជើងថា «ការបង្ហាញដែលល្អដាច់គេ» នៃសម្រស់សត្វគោ នៅក្នុងក្រុង Verden an der Aller ភាគពាយ័ព្យប្រទេសអាល្លឺម៉ង់។

១០
អ្នកដែលត្រូវបានតែងតាំងជាម្ចាស់ក្សត្រិយនៃបុណ្យខានីវ៉ាល សម្រាប់តួ Santa Cruz បង្ហាញសម្លៀកបំពាក់របស់នាងនៅលើឆាកធំ ក្នុងទីកក្រុង Santa Cruz de Tenerife នៅដែនដីកោះ Tenerife របស់ប្រទេសអេស៉្បាញ។

១១
លិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់អាល្លឺម៉ង់ នៅក្រោមពន្លឺពណ៌ស្វាយ នៅពេលដែលលិខិតឆ្លងដែនថ្មីនេះត្រូវបានដាក់បង្ហាញដល់សារព័ត៌មាននៅទីក្រុងប៊ែកឡាំង ប្រទេសអល្លឺម៉ង់។

១២
នាង Zahra Lari មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្ដែងក្នុងកម្មវិធីប្រកួតសម្តែងលំនឹងផ្នែកស្ត្រី នៅទីលានប្រកួតជិះស្គីក្នុងសាលសម្រាប់ការប្រកួតកីឡាស្គីអាស៊ី នៅទីក្រុង Sapporo ភាគខាងកើតប្រទេសជប៉ុន។