រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មកពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ប្រេស៊ីល អ៊ីតាលី ឡេតូនី និងក្រិក។
រូបភាពជុំវិញពិភពលោក ២៣ មករា ២០២០

១
បុគ្គលិកពាក់ឈុតការពារបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារមួយនៅក្នុងក្រុង Daegu ប្រទេសកូរ៉េខាងត្បូង ដែលនេះជាវិធានការការពារមួយបន្ទាប់ពីមានការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មីដែលមានឈ្មោះផ្លូវការថា COVID-19។ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ការស្លាប់ដោយសារមេរោគនេះចំនួន២ករណីបន្ថែម និងករណីឆ្លងចំនួន១២៣ករណីបន្ថែមទៀត។

២
កុមារឥណ្ឌាបង្ហាញការសម្តែងហ្វឹកហាត់បែបប្រពៃណីមួយសម្រាប់កីឡាកាសដែលមានឈ្មោះថា Mallakhamb នៅក្នុងក្រុង Ahmedabad។

៣
អ្នករបាំមកពីសាលារបាំសំបា Aguia de Ouro សម្តែងក្នុងឈុតសម្លៀកបំពាក់ Harry Potter ក្នុងរាត្រីទី២នៃការដើរក្បួន Carnival នៅក្នុងក្រុងមហោស្រព Sambadrome ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៤
កីឡាការនី Ingrid Landmark Tandrevold មកពីន័រវែសហាត់សម មុនពេលប្រកួតប្តូរវេនគ្នាសម្រាប់ពានរង្វាន់ Biathlon World Championships នៅក្នុងក្រុង Antholz ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

៥
បុរសម្នាក់លេង kiteboards នៅក្នុងសមុទ្រមួយក្នុងក្រុង Saulkrasti ប្រទេសឡេតូនី។

៦
កីឡាការនី Marte Olsbu Roeiseland (រូបកណ្តាល) នាំមុខគេនៅក្នុងការចាប់ផ្តើមប្រកួត Biathlon World Championships ចម្ងាយ១២,៥គ.ម.នៅក្នុងក្រុង Anthol ប្រទេសអ៊ីតាលី។

៧
អ្នករបាំម្នាក់មកពីសាលារបាំសំបា Mocidade Alegre សម្តែងនៅលើទឹកក្នុងការដើរក្បួន carnival ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៨
សត្វក្រៀលហើរនៅលើទឹកនៅក្បែរកោះ Samos ក្នុងប្រទេសក្រិក។