បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាននានាមកពីប្រទេសផ្សេងៗជុំវិញភពលោក។
រូបភាពជុំវិញពិភពលោក ២៣ កុម្ភៈ ២០១៨

១
Germany's Anna Carmen Schell, right, reacts during her batlle against Egypt's Enas Ahmed at the women's 68kg freestyle wrestling match at the 2020 Summer Olympics in Chiba, Japan.

២
ស្ត្រីអ្នកភូមិម្នាក់កំពុងសម្អាតសំរាមនៅមុខផ្ទះរបស់គាត់ ខណៈដែលទឹកជំនន់បានជន់លិចភូមិ Tanjungsari ក្នុងក្រុង Tasikmalaya ប្រទេសឥណ្ឌូនេស៊ី។

៣
សមាជិកនៃកងកម្លាំងការពារជនស៊ីវិលរបស់ស៊ីរី កំពុងជួយស្ត្រីម្នាក់ដែលសន្លប់នៅក្នុងជំរំមួយនៅក្រុង Douma នៃតំបន់ Eastern Ghouta ដែលត្រូវបានឡោមព័ទ្ធ ក្នុងប្រទេសស៊ីរី។

៤
បុរសម្នាក់កំពុងប្រមូលផ្កាឈូកដើម្បីយកទៅលក់ដោយបណ្ដែតនៅលើពោះវៀនឡាន នៅក្នុងត្រពាំងមួយក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។

៥
ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង Moon Jae-In (កណ្ដាល) និងភរិយារបស់លោក លោកស្រី Jung-sook ថតរូបជាមួយលោកស្រី Ivanka Trump ក្នុងពេលទទួលទានអាហារពេលល្ងាចនៅវិមានខៀវរបស់ប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៦
ក្មេងៗជនជាតិស៊ីរីគ្រវីទង់ជាតិ នៅពេលពួកគេដើរក្នុងស្រុក al-Hellok នៅភាគាងជើងនៃទីក្រុង Aleppo ក្រោយពេលកងទ័ពស៊ីរីបានចូលមកកាន់កាប់ទីនេះជំនួសកងការពារប្រជាជនរបស់ពួកឃើដដែលធ្លាប់គ្រប់គ្រងទីនេះ។

៧
កីឡាការនី Alexia Paganini នៃប្រទេសស្វ៊ីសសម្ដែងក្នុងវិញ្ញាសារជិះស្គីលើទឹកកកក្នុងវគ្គបញ្ចប់ នៅឯទីលានប្រកួត Gangneung Ice Arena សម្រាប់ការប្រកួតក្នុងកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង។

៨
ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមន្ត្រីសំខាន់ៗចូលរួមក្នុងពិធីដាក់កម្រងផ្កានៅលើផ្នូររបស់ទាហានដែលគេមិនស្គាល់ឈ្មោះ នៅជិតវិមានក្រឹមឡាំង ក្នុងទិវារំឭកដល់«អ្នកការពារនៃមាតុភូមិ» នៅទីក្រុងមូស្គូ។

៩
នាង Hassana Mohammed អាយុ១៣ឆ្នាំ ដែលបានឡើងលើរបងដើម្បីរត់គេចចេញពីការវាយប្រហាររបស់ពួក Boko Haram នៅឯសាលា«វិទ្យាសាស្ត្រសម្រាប់ក្មេងស្រី និងមហាវិទ្យាល័យបច្ចេកទេស» កំពុងឈរនៅខាងក្រៅផ្ទះរបស់នាងនៅក្រុង Dapchi ប្រទេសនីហ្សេរីយ៉ា។

១០
ទិដ្ឋភាពទូទៅនៃផ្ទះរបស់អ្នករស់នៅកន្លែងកប់ខ្មោច នៅក្នុងក្រុង Matmata ប្រទេសទុយនីស៊ី។