រូបភាពជុំវិញពិភពលោកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសរុស្ស៊ី លីបង់ ចិន ហូឡង់ វ៉េណេស៊ុយអេឡា ប៉ាឡេស្ទីន តៃវ៉ាន់ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២៣ កុម្ភៈ ២០១៦

១
ស្រ្តីម្នាក់តម្រង់កាំភ្លើងដែលគេប្រើក្នុងសង្រ្គាមលោកលើកទី២ ក្នុងពេលប្រារព្ធទិវាអ្នកការពារមាតុភូមិ ( Defenders of the Fatherland Day) ក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី។

២
ស្បោងសំរាមដែលច្រកសំរាមរួចត្រូវបានគេប្រទះឃើញនៅក្នុងក្រុង Beirut ប្រទេសលីបង់។

៣
ពលរដ្ឋនៅតំបន់ទីបេគប់ម្សៅប្រពៃណីដាក់គ្នាទៅវិញទៅមកក្នុងព្រឹត្តិការណ៍ប្រកួតគប់ម្សៅដើម្បីបួងសួងឲ្យការច្រូតកាត់ទទួលបានផលល្អនៅក្នុង តំបន់ស្វយ័តទីបេ ប្រទេសចិន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

៤
ក្នុងក្រុងមូស្គូ មនុស្សដែលគេមិនស្គាល់អត្តសញ្ញាណម្នាក់គប់ក្រដាសដែលតំណាងឲ្យក្រដាសប្រាក់ នៅពេលដែលលោក Ilya Yashin ដែលជាសមាជិកគណបក្សប្រឆាំងរបស់ប្រទេសរុស្ស៊ីបង្ហាញរបាយការណ៍របស់លោក ដែលមានចំណងជើងថា «ការគំរាមកំហែងសន្តិសុខជាតិ» និងបានឧទ្ទិសដល់សា្ថនភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ Chechnya និងលោក Ramzan Kadyrov ដែលជាមេដឹកនាំរបស់តំបន់នោះ។

៥
ក្រុមការងារសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងធ្លាក់រថភ្លើងនៅក្បែរក្រុង Dalfsen ភាគខាងកើតនៃប្រទេសហូឡង់។ ក្រុមមន្រ្តីក្នុងស្រុកនិយាយថា រថភ្លើងដឹកអ្នកដំណើរមួយបានរត់ខុសផ្លូវ បន្ទាប់ពីរថភ្លើងនោះបានបុកជាមួយឧបករណ៍ស្ទួចមួយ ដោយបានបណ្តាលឲ្យអ្នកបើករថភ្លើងនោះស្លាប់ និងមនុស្ស៧នាក់រងរបួស។

៦
ស្រ្តីម្នាក់ដើរកាត់ធ្នើរទទេនៅហាងលក់ថ្នាំមួយក្នុងក្រុងការ៉ាកាស (Caracas) ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)។

៧
ស្រ្តីប៉ាឡេស្ទីនម្នាក់ពិនិត្យមើលការខូចខាតលើផ្ទះរបស់គាត់។ គ្រួសាររបស់គាត់បាននិយាយថា ផ្ទះនេះត្រូវបានគេឆែកឆេរក្នុងពេលវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែល បន្ទាប់ពីកងទ័ពនោះបានចាប់ខ្លួនសមាជិកគ្រួសារម្នាក់នៅក្នុងជំរុំជនភៀសខ្លួន Askar នៅក្បែរក្រុង Nablus។

៨
ជនជាតិភាគតិច Miao ប្រារព្ធពិធីបុណ្យគោមជាមួយនឹងកាំជ្រួចនៅក្នុងស្រុក Taijiang ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

៩
អ្នកទស្សនាម្នាក់ឈរថតរូបនៅក្នុងផ្ទះក្រឡាប់ចាក់ ដែលបង្កើតឡើងដោយក្រុមស្ថាបត្យករតៃវ៉ាន់នៅឧទ្យាន Huashan Creative ក្នុងក្រុងតៃប៉ិ។

១០
ព្រះច័ន្ទពេញបរមីរះពីលើរូបសំណាក់នៃសេរីភាព (Statue of Liberty) ដែលនេះជាទិដ្ឋភាពមើលពីកំពង់ផែ Liberte ដែលនៅក្បែរក្រុង Jersey រដ្ឋ New Jersey កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

១១
កម្មករសម្អាតផ្នែកខាងក្រៅនៃអគារកប់ពពក Shanghai Tower នៅក្នុងស្រុក Pudong ក្នុងក្រុង Shanghai ប្រទេសចិន។