កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២២ កុម្ភៈ ២០១៩

១
កីឡាករ Eric Frenzel របស់ប្រទេសអាល្លឺម៉ង់ លោតទៅលើអាកាសក្នុងព្រឹត្តិការណ៍លោតស្គី នៅក្នុងការប្រកួតជើងឯកស្គី Nordic Ski World Championships ក្នុងទីក្រុង Innsbruck ប្រទេសអូទ្រីស។

២
ក្រុមបុរសៗដែលគេសង្ស័យថាជាពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម កំពុងសែងបុរសរងរបួសម្នាក់នៅពេលពួកគេដើរទៅកាន់កងកម្លាំងប្រជាធិបតេយ្យស៊ីរីគ្រប់គ្រងដោយពួក Kurde ក្រោយពេលចាកចេញពីទីតាំងកាន់កាប់របស់ពួករដ្ឋឥស្លាម Baghouz នៅក្នុងខេត្ត Deir Ezzor ប្រទេសស៊ីរី។

៣
ក្មេងប្រុសម្នាក់រត់កាត់ឡានដែលកំពុងឆេះ ក្រោយពេលមានការប៉ះទង្គិចគ្នាដ៏ប្រល័យមួយរវាងក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច គឺគណបក្សសមាជរីកចម្រើន និងក្រុមអ្នកគាំទ្របក្សប្រឆាំង គណបក្សប្រជាធិបតេយ្យប្រជាជន ក្នុងទីក្រុង Kano ប្រទេសនីហ្សេរីយ៉ា។

៤
សត្វកុកដើរនៅលើកំនរសំរាមនៅកន្លែងចាក់សំរាមក្នុងក្រុង Blang Bintang ជិតទីរួមខេត្ត Banda Aceh ប្រទេសឥណ្ឌូនេស៊ី។

៥
ពួកបាតុករប៉ាឡេស្ទ៊ីន កាន់ទង់ជាងដើរកាត់កង់ឡានដែលគេដុត ក្នុងពេលធ្វើបាតុកម្មនៅជិតរបងនៅតាមព្រំដែនជាមួយប្រទេសអ៊ីស្រាអែល ជិតទីក្រុង Gaza។

៦
ជនជាតិឥណ្ឌាចូលរួមក្នុងការដង្ហែក្បួនឈ្មោះថា «កិត្តិយស» កំពុងសម្លឹងមើលនៅពេលគាត់ចូលរួមក្នុងការដង្ហែក្បួនដែលមានមនុស្សច្រើននៅទីលាន Ramleela Ground ក្នុងទីក្រុញូវដែលី ប្រទេសឥណ្ឌា។

៧
មន្ត្រីប៉ូលិសកាន់កាំភ្លើង នៅពេលដែលបាតុករកាន់ទង់ជាតិដើរនៅលើដងផ្លូវក្នុងរដ្ឋធានីអាល់ហ្សេ ប្រទេសអាល់ហ្សេរី ដើម្បីប្រឆាំងនឹងការប្រឹងប្រែងចូលកាន់អំណាចកក្នុងអាណត្តិទី៥ របស់ប្រធានាធិបតី Abdelaziz Bouteflika។

៨
អ្នកដែលសម្ដែងជាតួអង្គប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថតរូបនៅខាងក្រៅសាលសម្ដែងល្ខោនអូប៉េរា ក្នុងទីក្រុងហាណូយ។

៩
កម្មករកំពុងជួសជុលផែ នៅខណៈដែលក្មេងៗកំពុងរត់នៅតាមឆ្នេរនាពេលថ្ងៃលិច នៅសមុទ្រក្រហម ក្នុងតំបន់កម្សាន្តតាមឆ្នេរ Sharm El Sheikh ប្រទេសអេហ្ស៊ីប។

១០
មនុស្សកំពុងដើរទៅកាន់កន្លែងត្រួតពិនិត្យក្រោយពេលត្រូវជម្លៀសពីតំបន់ដែលកាន់កាប់ដោយរដ្ឋឥស្លាមចុងក្រោយ នៅជិតក្រុង Baghouz ប្រទេសស៊ីរី។

១១
មនុស្សម្នាបានមកកាន់កន្លែងប្រគុំតន្ត្រីនិងចែកអំណោយនៅក្នុងទឹកដីប្រទេសកូឡុំប៊ី នៅម្ខាងស្ពាន Tienditas International នៅជាយក្រុង Cucuta ប្រទេសកូឡុំប៊ី ជាប់ប្រទេសវេណេស៊ុយអេឡា។