ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២២ កុម្ភៈ ២០១៨
២៣ កុម្ភៈ ២០១៨
VOA News
រូបភាពព័ត៌មានសំខាន់ៗមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
អ្នកទស្សនាកំពុងពាក់ម៉ាសរូបលោក Kim Jong-un នៅពេលពួកគេធ្វើត្រាប់តាមមេដឹកនាំកូរ៉េខាងជើងរូបនេះនៅក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅប្រទេសកូរ៉េខាងត្បូង។ ការធ្វើត្រាប់នេះធ្វើឡើងនៅឯពិធីប្រគល់ពានរង្វាន់ចម្រៀងសម័យ Brit Awards នៅសង្វៀន O2 ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
២
បុរសម្នាក់ជួសជុលទង់មានរូបប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលគេប្រើសម្រាប់ឃោសនា នៅលើរានហាលនៃផ្ទះរបស់គាត់នៅទីក្រុងមូស្គូ។
៣
ស្ត្រីម្នាក់ដើរមើលដើមឈើដែលគេដាំនៅឯគណៈកម្មការកំពូលសម្រាប់ការថែរក្សាដើមឈើ ដែលគេរៀបចំត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា។
៤
លោក George Sabra (កណ្ដាល) អតីតមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី ស្រែកពាក្យស្លោកនៅពេលលោកចូលរួមជាមួយមនុស្សផ្សេងទៀត ដើម្បីតវ៉ាប្រឆាំងការវាយប្រហារលើទីក្រុង Ghouta ខាងកើតដែលគ្រប់គ្រងដោយពួកឧទ្ទាម នៅជាយក្រុងដាម៉ាស ក្នុងពេលមានការជួបជុំដើរក្បួនមួយនៅខាងក្រៅស្ថានកុងស៊ុលរុស្ស៊ី នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
៥
កុមារឈ្មោះ Hala អាយុ៩ឆ្នាំ ទទួលការព្យាបាលនៅឯមន្ទីរពេទ្យបណ្ដោះអាសន្នមួយ ក្រោយពេលរដ្ឋាភិបាលស៊ីរីបានទម្លាក់គ្រាប់បែកលើទីក្រុង Saqba ដែលកាន់កាប់ដោយពួកឧទ្ទាម នៅក្នុងតំបន់ Ghouta ខាងកើត ដែលត្រូវបានឡោមព័ទ្ធ នៅជាយក្រុងដាម៉ាស។
៦
ប្រធានាធិបតី ដូណាល់ ត្រាំ កាន់កំណត់សម្គាល់ក្នុងពេលលោកស្តាប់ការនិយាយរបស់សិស្សនិងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យ Marjory Stoneman Douglas នៅទីក្រុង Parkland រដ្ឋ Florida នៅសេតវិមាន។
៧
សត្វស្វាប្រភេទ Capuchin កំពុងអង្គុយនៅក្នុងសួនសត្វជាតិរបស់ប្រទេសអែលសាល់វ៉ាឌ័រ។
៨
ទឹកកកដែលកក់នៅលើបង្អួចនៃផ្ទះមួយ នៅតំបន់ Godewaersvelde នៃប្រទេសបារាំង នៅពេលដែលប្រទេសបារាំងកំពុងរងភាពត្រជាក់ខ្លាំង។
៩
លោក Stormzy កំពុងសម្ដែងនៅឯពិធីប្រគល់ពានរង្វាន់ Brit Awards នៅឯសង្វៀន O2 ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២២ កុម្ភៈ ២០១៨
Back to top
XS
SM
MD
LG