កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ កុម្ភៈ ២០២០
![បុរសអ្នកមានបុណ្យនៃសាសនាហិណ្ឌូជក់កញ្ឆាដោយប្រើខ្សៀប្រពៃណី ក្នុងពិធីដាក់ទានតាមបែបសាសនាហិណ្ឌូ ដែលមានឈ្មោះថា Maha Shivaratri នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសឥណ្ឌា។](https://gdb.voanews.com/3ee05dfa-93c3-44cf-a909-d0a63d62cf77_w1024_q10_s.jpg)
១
បុរសអ្នកមានបុណ្យនៃសាសនាហិណ្ឌូជក់កញ្ឆាដោយប្រើខ្សៀប្រពៃណី ក្នុងពិធីដាក់ទានតាមបែបសាសនាហិណ្ឌូ ដែលមានឈ្មោះថា Maha Shivaratri នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសឥណ្ឌា។
![មនុស្សកំពុងនិយាយគ្នា នៅពេលបរិភោគអាហាររួមគ្នានៅភូមិ Novi Sanzhary ជាទីដែលអ្នកដែលត្រូវជម្លៀសពីខេត្ត Hubei កំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក នៅកន្លែងព្យាបាល នៅតំបន់ Poltava ប្រទេសអ៊ុយក្រែន](https://gdb.voanews.com/8153632a-ed38-4aa8-b25f-0f3575ebd9f7_w1024_q10_s.jpg)
២
មនុស្សកំពុងនិយាយគ្នា នៅពេលបរិភោគអាហាររួមគ្នានៅភូមិ Novi Sanzhary ជាទីដែលអ្នកដែលត្រូវជម្លៀសពីខេត្ត Hubei កំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក នៅកន្លែងព្យាបាល នៅតំបន់ Poltava ប្រទេសអ៊ុយក្រែន
![អំបែងកញ្ចក់បង្អួចឡានដែលបុរសម្នាក់នៅក្នុងឡានត្រូវបានបាញ់ ស្ថិតនៅខាងមុខតូបលក់កាសែត នៅទីក្រុង Hanau ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបុរសជនជាតិអាល្លឺម៉ង់អាយុ ៤៣ ឆ្នាំម្នាក់ បានបាញ់សម្លាប់មនុស្សជាច្រើននាក់ នៅជាយទីក្រុង Frankfurt កាលពីថ្ងៃទី១៩ កុម្ភៈ ២០២០។](https://gdb.voanews.com/1ea52b06-d300-476b-8012-ea724c82f6da_w1024_q10_s.jpg)
៣
អំបែងកញ្ចក់បង្អួចឡានដែលបុរសម្នាក់នៅក្នុងឡានត្រូវបានបាញ់ ស្ថិតនៅខាងមុខតូបលក់កាសែត នៅទីក្រុង Hanau ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបុរសជនជាតិអាល្លឺម៉ង់អាយុ ៤៣ ឆ្នាំម្នាក់ បានបាញ់សម្លាប់មនុស្សជាច្រើននាក់ នៅជាយទីក្រុង Frankfurt កាលពីថ្ងៃទី១៩ កុម្ភៈ ២០២០។
![និស្សិតជនជាតិអាល់ហ្សេរី កំពុងលើកជនជាតិភាគតិច Berber ឬ Amazigh និងទង់ជាតិ ព្រមទាំងស្រែកពាក្យស្លោក ក្នុងពេលពួកគេធ្វើបាតុកម្មជាប្រចាំសប្ដាហ៍ប្រឆាំងនឹងរដ្ឋាភិបាល នៅទីក្រុងអាល់ហ្សេ។](https://gdb.voanews.com/8d7d82ce-6ac6-479f-9a12-55ab1e68879b_w1024_q10_s.jpg)
៤
និស្សិតជនជាតិអាល់ហ្សេរី កំពុងលើកជនជាតិភាគតិច Berber ឬ Amazigh និងទង់ជាតិ ព្រមទាំងស្រែកពាក្យស្លោក ក្នុងពេលពួកគេធ្វើបាតុកម្មជាប្រចាំសប្ដាហ៍ប្រឆាំងនឹងរដ្ឋាភិបាល នៅទីក្រុងអាល់ហ្សេ។
![អ្នកបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃម៉ូតរស់ Nada Rivani ក្នុងពិធីបង្ហាញម៉ូតជនម៉ូស្លីម នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/4c3b88ce-5280-438a-ba9f-66af7ec94b6e_w1024_q10_s.jpg)
៥
អ្នកបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃម៉ូតរស់ Nada Rivani ក្នុងពិធីបង្ហាញម៉ូតជនម៉ូស្លីម នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
![ក្មេងៗអារ៉ាប់នៅប្រទេសអ៊ីស្រាអែល លេងជាមួយនឹងពពុះសាប៊ូក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងគំនិតផ្ដួចផ្ដើមសម្រាប់តំបន់មជ្ឈិមបូពា៌ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅទីក្រុង Jaljulia ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/cb6ae8de-095a-4ca0-9c3e-e076a16e27d0_w1024_q10_s.jpg)
៦
ក្មេងៗអារ៉ាប់នៅប្រទេសអ៊ីស្រាអែល លេងជាមួយនឹងពពុះសាប៊ូក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងគំនិតផ្ដួចផ្ដើមសម្រាប់តំបន់មជ្ឈិមបូពា៌ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅទីក្រុង Jaljulia ប្រទេសអ៊ីស្រាអែល។
![ការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដើម្បីរំឭកខួបឆ្នាំទី២ នៃឃាតកម្មលើអ្នកសារព័ត៌មានស៊ើបអង្កេត Jan Kuciak និងមិត្តស្រីរបស់គាត់ឈ្មោះ Martina Kusnirova មួយសប្ដាហ៍មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅរដ្ឋធានីប្រាទីស្លាវ៉ា សាធារណរដ្ឋស្លូវ៉ាគី។](https://gdb.voanews.com/60ecd9a2-81f9-4340-a7be-e24c1dc7db39_w1024_q10_s.jpg)
៧
ការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដើម្បីរំឭកខួបឆ្នាំទី២ នៃឃាតកម្មលើអ្នកសារព័ត៌មានស៊ើបអង្កេត Jan Kuciak និងមិត្តស្រីរបស់គាត់ឈ្មោះ Martina Kusnirova មួយសប្ដាហ៍មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅរដ្ឋធានីប្រាទីស្លាវ៉ា សាធារណរដ្ឋស្លូវ៉ាគី។
![កសិករម្នាក់កំពុងនាំមុខសត្វគោមួយក្បាល ក្នុងពេលត្រៀមសម្រាប់ការចាប់ផ្ដើមពិធីតាំងពិព័រណ៍កសិកម្មអន្តរជាតិ នៅក្នុងពិធីតាំងពិព័រណ៍ Porte de Versailles នៅកណ្ដាលទីក្រុងប៉ារីស ប្រទេសបារាំង។](https://gdb.voanews.com/e35049cb-c7ac-45a0-96e9-d5fcb0d8a6b9_w1024_q10_s.jpg)
៨
កសិករម្នាក់កំពុងនាំមុខសត្វគោមួយក្បាល ក្នុងពេលត្រៀមសម្រាប់ការចាប់ផ្ដើមពិធីតាំងពិព័រណ៍កសិកម្មអន្តរជាតិ នៅក្នុងពិធីតាំងពិព័រណ៍ Porte de Versailles នៅកណ្ដាលទីក្រុងប៉ារីស ប្រទេសបារាំង។
![រថពាសដែករបស់សហរដ្ឋអាមេរិក កំពុងល្បាតនៅជាយក្រុង Tal Tamr នៅតាមបណ្ដោយវិថី M4 នៅភាគឦសាននៃខេត្ត Hasakeh ប្រទេសស៊ីរី នៅជិតព្រំដែនជាមួយប្រទេសតួកគី។](https://gdb.voanews.com/4c65cac4-a240-4164-a8f3-cf92cdada77e_w1024_q10_s.jpg)
៩
រថពាសដែករបស់សហរដ្ឋអាមេរិក កំពុងល្បាតនៅជាយក្រុង Tal Tamr នៅតាមបណ្ដោយវិថី M4 នៅភាគឦសាននៃខេត្ត Hasakeh ប្រទេសស៊ីរី នៅជិតព្រំដែនជាមួយប្រទេសតួកគី។
![ក្រុមស្ត្រីកំពុងតម្រង់ជួរដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅស្ថានីយ៍បោះឆ្នោត ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។](https://gdb.voanews.com/248ee752-ed4a-4ba0-96e9-d38a336d3b6b_w1024_q10_s.jpg)
១០
ក្រុមស្ត្រីកំពុងតម្រង់ជួរដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅស្ថានីយ៍បោះឆ្នោត ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។