កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២១ កុម្ភៈ ២០១៩

១
ក្មេងៗកំពុងដើរនៅលើគំនរសំរាមក្នុងព្រឹត្តិការណ៍សម្អាតឆ្នេរ Lampung ប្រចាំឆ្នាំនៅភូមិ Sukaraja ក្នុងស្រុក Bumi Waras ទីក្រុង Bandar Lampung ប្រទេសឥណ្ឌូនេស៊ី។

២
កីឡាការ Emil Iversen របស់ប្រទេសន័រវែស Oskar Svensson របស់ប្រទេសស៊ុយអែត និង Gleb Retivykh របស់រុស្ស៊ី កំពុងប្រកួតក្នុងការប្រកួតស្គី FIS Nordic World Ski Championships វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្រុង Seefeld ប្រទេសអូទ្រីស។

៣
អ្នករស់រានមានជីវិតនៃការរំលោភបំពានផ្លូវភេទ Alessandro Battaglia (ស្ដាំ) ត្រូវបានឱបដោយអ្នករស់រានមានជីវិតផ្សេងទៀតនិងសមាជិកដែលជួយគាំទ្រ Denise Buchanan នៃអង្គការ«បញ្ឈប់ការរំលោភបំពានក្នុងសាសនា» នៅពេលលោកថ្លែងក្នុងការបួងសួងពេលថ្ងៃរៀបលិច នៅ Castle Sant' Angelo ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ សម្ដេចប៉ាប Francis បានបើកជំនួបកំពូលនៃការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ដោយព្រះអង្គបានព្រមានមន្ត្រីជាន់ខ្ពស់នៃនិកាយកាតូលិកថា អ្នកជឿស្មោះស្ម័គ្រកំពុងទាមទារវិធានការជាក់លាក់ទៅលើបព្វជិតដែលស្វែងរកការបំពានផ្លូវភេទ ហើយមិនមែនជាការព្រមានតែមាត់នោះទេ។

៤
សិប្បករម្នាក់កំពុងលាបពណ៌ក្រណាត់ដោយផ្កា indigo នៅក្នុងកន្លែងជ្រលក់ពណ៌ចំណាស់មួយក្នុងតំបន់ Kofar Mata ក្រុង Kano ប្រទេសនីហ្សេរីយ៉ា។ កន្លែងជ្រលក់ពណ៌នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៤៩៨ ហើយត្រូវបានគេដឹងថាជាកន្លែងចុងក្រោយសម្រាប់សិប្បករក្នុងការប្រកួតជាមួយគ្រឿងសូត្រមកពីប្រទេសចិនដែលបានចូលទៅក្នុងទីផ្សារហើយលក់ក្នុងតម្លៃថោកជាងពាក់កណ្ដាល។

៥
ស្ត្រីនិងក្មេងៗរង់ចាំនៅលើវាលក្រោយពេលរត់គេចចេញពីពួករដ្ឋឥស្លាម IS នៅទីតាំងដែលពួកគេកាន់កាប់ចុងក្រោយក្នុងក្រុង Baghouz ខេត្ត Deir Ezzor ប្រទេសស៊ីរី។

៦
ខ្សែប្រយុទ្ធ Zion Williamson របស់ក្រុម Duke Blue Devils ក្រោយពេលដួលដោយសាររហែកស្បែកជើងក្នុងការប្រកួតតង់ទីមួយនៃការប្រកួតបាល់បោះ North Carolina Tar Heels នៅកីឡដ្ឋាន Cameron Indoor រដ្ឋ North Carolina សហរដ្ឋអាមេរិក។

៧
ការសម្ដែងពណ៌ផ្កាឈូកនៅក្នុងកម្មវិធីប្រគល់រង្វាន់ Brit Awards នៅសង្វៀន O2 ក្នុងទីក្រុងឡុងដ៍។

៨
ពន្លឺព្រះអាទិត្យចាំងទៅលើជ្រោះ Horsetail ដែលធ្វើឲ្យវាមើលទៅហាក់ដូចជា ជ្រោះភ្លើង នៅឧទ្យានជាតិ Yosemite រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

៩
តារាងបង្ហាញម៉ូតបង្ហាញការច្នៃប្រឌិតក្រុម Moncler Genius ក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍នៅទីក្រុង Milan ប្រទេសអ៊ីតាលី។

១០
សត្វក្រៀលពណ៌ប្រផេះរាប់ពាន់ក្បាលនៅបឹង Agamon Hula នៅជ្រលង Hula របស់អ៊ីស្រាអែល ក្នុងពេលដែលសត្វទាំងនេះផ្លាស់ទីពីអឺរ៉ុបខាងកើត ទៅទ្វីបអាហ្វ្រិក។

១១
ផ្សែងចេញពីភ្នំភ្លើង Mount Etna ដែលជាភ្នំភ្លើងធំមួយនៃភ្នំភ្លើងដែលកំពុងមានសកម្មភាពនៅអ៊ីតាលី នៅជិតក្រុង Catania នៅភាគខាងត្បូងប្រទេសអ៊ីតាលី។