រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសតួកគី ស៊ីរី ឥណ្ឌា សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងជើង បារាំង កោះតៃវ៉ាន់ ន័រវែស និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២១ កុម្ភៈ ២០១៦

១
បុរសពីរនាក់រុញរទេះលក់ទឹកតែព្យាយាមរត់គេចពីឡានបាញ់ទឹកដែលប៉ូលិសតួកគីប្រើប្រាស់ដើម្បីបំបែកក្រុមបាតុករ ក្នុងពេលបាតុកម្មប្រឆាំងនឹងបំរាមគោចរនៅលើតំបន់ភាគខាងកើតនៃប្រទេសតួកគី នៅក្នុងក្រុង Diyarbakir ប្រទេសតួកគី។

២
មនុស្សម្នាពិនិត្យមើលកន្លែងនៃការវាយប្រហារដោយគ្រាប់បែកពីរលើកនៅក្នុងក្រុង Homs ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងប្រទេសស៊ីរី។

៣
សត្វមួយចាប់ចំណីរបស់វានៅក្នុងជម្រកសត្វព្រៃក្នុងតំបន់ដីសើម Pobitora នៅជាយក្រុង Gauhati ប្រទេសឥណ្ឌា។

៤
សាច់ញាតិម្នាក់របស់ Abdul Ghani Mir ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់តទល់គ្នារវាងកងកម្លាងឧទ្ទាម និងកងកម្លាំងរបស់រដ្ឋាភិបាល យំក្នុងពិធីបុណ្យសពរបស់លោកនៅក្នុងក្រុង Pinglan តំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។

៥
គេមើលឃើញយន្តហោះមួយហោះចេញដំណើរនៅក្នុងរដ្ឋ New Jersey នៅពីក្រោយរូបសំណាក់សេរីភាពនៅកំពង់ផែញូវយ៉ក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។ នេះជាទិដ្ឋភាពដែលគេមើលឃើញពីសង្កាត់ Brooklyn។

៦
កូនសុនខឈ្មោះ Laika អង្គុយនៅលើព្រិលក្នុងពេលបើកកម្មវិធី Kara-Dag 2016 ដែលជាការប្រកួតជិះរទេះដោយប្រើសុនខ នៅក្នុងក្បែរភូមិ Yelovoye ក្នុងស្រុក Taiga ប្រទេសរុស្ស៊ី។

៧
ក្មេងម្នាក់ពិនិត្យមើលត្រីចិញ្ចឹមដែលស្លាប់អណ្តែតនៅក្នុងបឹង Maninjau ខេត្ត West Sumatra ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦។

៨
រូបភាពដែលមិនដឹងកាលបរិច្ឆេទមួយនេះបង្ហាញពីការបាញ់រ៉ុក្កែតក្នុងសមយុទ្ធសម្រាប់ការការពារ និងការវាយប្រហាររវាងកងទ័ពពីរក្រុមបញ្ជូលគ្នារបស់កងទ័ពប្រជាជនកូរ៉េ។ រូបភាពត្រូវបានផ្តល់ឲ្យដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង។

៩
មនុស្សម្នាចូលរួមការដើរក្បួន Nice លើកទី១៣២ នៅក្នុងក្រុង Nice នៅទិសអាគ្នេយ៍ក្នុងប្រទេសបារាំង។ នៅឆ្នាំនេះ គេអបអរសាទរ «ស្តេចព័ត៌មាន»។

១០
នេះជាទិដ្ឋភាពនៃភ្នំ The French Alps នាព្រឹកព្រលឹក ដែលជាទិដ្ឋភាពមើលឃើញពីក្រុង Lyon។

១១
គោមចំនួនបីដែលរចនាជារូបសត្វស្វាត្រូវបានគេដាក់បង្ហាញនៅឧទ្យានមួយក្នុងក្រុងតៃប៉ិ នៅមុនពិធីបុណ្យគោមមួយថ្ងៃក្នុងកោះតៃវ៉ាន់។

១២
អត្តពលិកប្រកួតក្នុងការប្រកួត Biathlon Men's Mixed Relay នៅស្តាត Birkebeineren ក្នុងការប្រកួតកីឡាអូឡាំពិកយុវជន Lillehammer សម្រាប់ឆ្នាំ២០១៦ ក្នុងប្រទេសន័រវែស។

១៣
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញពីម៉ូដថ្មីដែលបង្កើតឡើងដោយ Mary Katranzou ក្នុងសបា្តហ៍នៃការបង្ហាញម៉ូដក្នុងក្រុងឡុងដ៍សម្រាប់រដូវរងារ ឬរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ២០១៦។