កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ កុម្ភៈ ២០២០
![ទាហានបង្ក្រាបកុបកម្មត្រៀមខ្លួនដើម្បីរុញច្រានបាតុករត្រឡប់ទៅវិញ នៅពេលបាតុករគ្រោងនឹងបញ្ឈប់ឡានក្រុងដែលដឹកអ្នកដំណើរដែលជម្លៀសពីទីក្រុង Wuhan ប្រទេសចិន នៅខាងក្រៅទីក្រុង Novi Sarzhany ប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការមកដល់របស់ពួកគេ។](https://gdb.voanews.com/5f4675ef-63b5-4141-b4a8-4406d5899229_w1024_q10_s.jpg)
១
ទាហានបង្ក្រាបកុបកម្មត្រៀមខ្លួនដើម្បីរុញច្រានបាតុករត្រឡប់ទៅវិញ នៅពេលបាតុករគ្រោងនឹងបញ្ឈប់ឡានក្រុងដែលដឹកអ្នកដំណើរដែលជម្លៀសពីទីក្រុង Wuhan ប្រទេសចិន នៅខាងក្រៅទីក្រុង Novi Sarzhany ប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការមកដល់របស់ពួកគេ។
![ក្មេងជនជាតិស៊ីរីដែលបាត់បង់ទីជម្រកម្នាក់កំពុងកាន់នំប៉័ងនៅឯជំរំបណ្ដោះអាសន្នមួយ នៅទីក្រុង Azaz ប្រទេសស៊ីរី។](https://gdb.voanews.com/ac37500c-01ff-4c84-bb61-5086ae0202ce_w1024_q10_s.jpg)
២
ក្មេងជនជាតិស៊ីរីដែលបាត់បង់ទីជម្រកម្នាក់កំពុងកាន់នំប៉័ងនៅឯជំរំបណ្ដោះអាសន្នមួយ នៅទីក្រុង Azaz ប្រទេសស៊ីរី។
![ក្រុមអ្នកជំនាញផ្នែកកោសលវិច័យ កំពុងធ្វើការនៅជុំវិញឡានដែលរងការខូចខាត បន្ទាប់ពីមានការបាញ់ប្រហារដែលបានសម្លាប់មនុស្ស៨នាក់នៅទីក្រុង Hanau ជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង។](https://gdb.voanews.com/d1dd827e-e5d2-4fdc-9542-90a0ed7b8760_cx0_cy10_cw0_w1024_q10_r1_s.jpg)
៣
ក្រុមអ្នកជំនាញផ្នែកកោសលវិច័យ កំពុងធ្វើការនៅជុំវិញឡានដែលរងការខូចខាត បន្ទាប់ពីមានការបាញ់ប្រហារដែលបានសម្លាប់មនុស្ស៨នាក់នៅទីក្រុង Hanau ជិតទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង។
![សមាជិកនៃក្រុមប្រឆាំង ដែលមានឈ្មោះថា កងរណសិរ្សរំដោះជាតិ បានបាញ់រ៉ុកកែតពីចម្ងាយទៅលើទីតាំងនៅជិតភូមិ al-Navrab ស្ថិតនៅប្រមាណ១៤គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុង Idlib នៅភាគឦសាននៃប្រទេសស៊ីរី នៅខណៈដែលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល។](https://gdb.voanews.com/b3ff4f3e-b6a6-47e8-826f-df0594ab367e_w1024_q10_s.jpg)
៤
សមាជិកនៃក្រុមប្រឆាំង ដែលមានឈ្មោះថា កងរណសិរ្សរំដោះជាតិ បានបាញ់រ៉ុកកែតពីចម្ងាយទៅលើទីតាំងនៅជិតភូមិ al-Navrab ស្ថិតនៅប្រមាណ១៤គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុង Idlib នៅភាគឦសាននៃប្រទេសស៊ីរី នៅខណៈដែលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល។
![បុរសជនជាតិភាគតិច Sumba ម្នាក់កំពុងគ្រវែងលំពែងក្នុងពិធីបុណ្យ «សង្គ្រាម Pasola» ដែលជាពិធីបុណ្យបែបប្រពៃណីបូរាណ ដើម្បីស្វាគមន៍ដល់រដូវបង្កបង្កើនផល នៅស្រុក Lamboya ខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/b2c25fc0-461e-4aa6-824e-de61ccf0be25_w1024_q10_s.jpg)
៥
បុរសជនជាតិភាគតិច Sumba ម្នាក់កំពុងគ្រវែងលំពែងក្នុងពិធីបុណ្យ «សង្គ្រាម Pasola» ដែលជាពិធីបុណ្យបែបប្រពៃណីបូរាណ ដើម្បីស្វាគមន៍ដល់រដូវបង្កបង្កើនផល នៅស្រុក Lamboya ខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី។
![មន្ត្រីប៉ូលិសពាក់ម៉ាស់ការពារមុខកំពុងជិះសេះនៅតាមផ្លូវឆ្ពោះទៅជួបពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយ៉ាល នៅតំបន់ Altay ស្ថិតនៅភាគខាងលិចបំផុតនៃតំបន់ Xinjiang ដើម្បីទៅលើកកម្ពស់ការយល់ដឹងពីជំងឺកូរ៉ូណាវីរុស ដល់ប្រជាពលរដ្ឋ។](https://gdb.voanews.com/875077a4-5f08-4de1-9a32-0f00dc76668a_w1024_q10_s.jpg)
៦
មន្ត្រីប៉ូលិសពាក់ម៉ាស់ការពារមុខកំពុងជិះសេះនៅតាមផ្លូវឆ្ពោះទៅជួបពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយ៉ាល នៅតំបន់ Altay ស្ថិតនៅភាគខាងលិចបំផុតនៃតំបន់ Xinjiang ដើម្បីទៅលើកកម្ពស់ការយល់ដឹងពីជំងឺកូរ៉ូណាវីរុស ដល់ប្រជាពលរដ្ឋ។
![លោក Mike Bloomberg អតីតអភិបាលក្រុងញូវយ៉ក កំពុងដើរនៅក្រៅឆាក នៅពេលបញ្ចប់នៃការជជែកដេញដោលលើកទី៩ សម្រាប់ការប្រកួតប្រជែងបានជាបេក្ខជនពីគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ នៅឯទីសម្ដែងល្ខោនឈ្មោះថា Paris Theater នៅទីក្រុងឡាសវេហ្គាស់ ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។](https://gdb.voanews.com/ec873f83-b65f-4e89-bb20-aca754471d8b_w1024_q10_s.jpg)
៧
លោក Mike Bloomberg អតីតអភិបាលក្រុងញូវយ៉ក កំពុងដើរនៅក្រៅឆាក នៅពេលបញ្ចប់នៃការជជែកដេញដោលលើកទី៩ សម្រាប់ការប្រកួតប្រជែងបានជាបេក្ខជនពីគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ នៅឯទីសម្ដែងល្ខោនឈ្មោះថា Paris Theater នៅទីក្រុងឡាសវេហ្គាស់ ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។
![បុរសម្នាក់ជិះស្គីចុះតាមទឹកកកចុះពីជ្រលងនៅលើភ្នំ Yotei នៅក្នុងឧទ្យានសម្រាប់ជិះស្គីនៅទីក្រុង Niseko រដ្ឋ Hokkaido ប្រទេសជប៉ុន។](https://gdb.voanews.com/8bd8e6a7-fffc-4e60-9dfa-b3d9661214e6_w1024_q10_s.jpg)
៨
បុរសម្នាក់ជិះស្គីចុះតាមទឹកកកចុះពីជ្រលងនៅលើភ្នំ Yotei នៅក្នុងឧទ្យានសម្រាប់ជិះស្គីនៅទីក្រុង Niseko រដ្ឋ Hokkaido ប្រទេសជប៉ុន។
![អ្នកបង្ហាញម៉ូតកំពុងបង្ហាញការច្នៃប្រឌិតសម្លៀកបំពាក់សម្រាប់រដូវរងាឆ្នាំ ២០២០ នៅក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុង Milan ប្រទេសអ៊ីតាលី។](https://gdb.voanews.com/8f006b70-95bc-4e53-8a98-d1797a776dff_w1024_q10_s.jpg)
៩
អ្នកបង្ហាញម៉ូតកំពុងបង្ហាញការច្នៃប្រឌិតសម្លៀកបំពាក់សម្រាប់រដូវរងាឆ្នាំ ២០២០ នៅក្នុងការបង្ហាញម៉ូតប្រចាំសប្ដាហ៍ នៅទីក្រុង Milan ប្រទេសអ៊ីតាលី។
![ក្រុមអ្នករាំនៃក្រុមរបាំបាឡេ State Opera កំពុងសម្ដែងក្នុងពេលហាត់សមសម្រាប់ការសម្ដែងរបាំល្ខោនអូប៉េរ៉ា Opera Ball នៅទីក្រុងវីយែន ប្រទេសអូទ្រីស។](https://gdb.voanews.com/5a876337-e2fc-444a-b19f-400266333d8c_w1024_q10_s.jpg)
១០
ក្រុមអ្នករាំនៃក្រុមរបាំបាឡេ State Opera កំពុងសម្ដែងក្នុងពេលហាត់សមសម្រាប់ការសម្ដែងរបាំល្ខោនអូប៉េរ៉ា Opera Ball នៅទីក្រុងវីយែន ប្រទេសអូទ្រីស។
![លោក Lewis Hamilton ដែលបើករថយន្ត Mercedes-AMG Petronas កំពុងឈប់នៅពេលបើកបរសាកល្បងមុនការប្រកួតប្រណាំងរថយន្ត ormula One មុនរដូវកាល នៅទីលានប្រណាំង Barcelona Catalunya ក្នុងទីក្រុង Montmelo នៅខាងក្រៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/6c584f23-960b-4403-b685-46f6f2f6a7b1_w1024_q10_s.jpg)
១១
លោក Lewis Hamilton ដែលបើករថយន្ត Mercedes-AMG Petronas កំពុងឈប់នៅពេលបើកបរសាកល្បងមុនការប្រកួតប្រណាំងរថយន្ត ormula One មុនរដូវកាល នៅទីលានប្រណាំង Barcelona Catalunya ក្នុងទីក្រុង Montmelo នៅខាងក្រៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។