រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសប៉ាឡេស្ទីន អ៊ីរ៉ាក់ អូស្ត្រាលី ឥណ្ឌូណេស៊ី អូទ្រីស អ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងកេនយ៉ា។
រូបភាពជុំវិញពិភពលោក ០២ កុម្ភៈ ២០២០

១
អ្នកកាសែតប៉ាឡេស្ទីនដែលត្រូវរបួសម្នាក់ត្រូវបានគេជម្លៀសចេញពីកន្លែងធ្វើការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល និងផែនការសន្តិភាពនៅមជ្ឈឹមប្រទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងក្រុង Hebron ប្រទេសប៉ាឡេស្ទីន។

២
បាតុករអ៊ីរ៉ាក់ម្នាក់អង្គុយនៅក្នុងកង់ឡានដែលកំពុងតែឆាបឆេះ និងត្រូវបានប្រើប្រាស់ដើម្បីបិទផ្លូវ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងក្រុង Najaf ប្រទេសអ៊ីរ៉ាក់។

៣
កីឡាករ Novak Djokovic នៃប្រទេសស៊ែប៊ីលើកមេដៃនៅពេលលោកកាន់ពានរង្វាន់ Norman Brookes Challenge Cup បន្ទាប់ពីបានឈ្នះកីឡាករ Dominic Thiem នៃប្រទេសអូទ្រីស នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Australian Open Tennis Championship នៅក្នុងក្រុង Melbourne ប្រទេសអូស្ត្រាលី។

៤
មន្ត្រីឥណ្ឌូណេស៊ីដែលពាក់ឈុតការពារបាញ់ថ្នាំកម្ចាត់មេរោគលើនិស្សិតឥណ្ឌូណេស៊ី នៅពេលពួកគេចុះពីលើយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Hang Nadim ក្នុងក្រុង Batam បន្ទាប់ពីត្រូវបាននាំចេញពីក្រុង Wuhan ដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណាប្រភេទថ្មី។

៥
សហស្ថាបនិកក្លឹប Groundhog លោក John Griffiths កាន់សត្វមួយប្រភេទឈ្មោះ Punxsutawney Phil នៅក្នុងការប្រារព្ធខួបលើកទី១៣៤នៃទិវា Groundhog Day on Gobbler's Knob នៅក្នុងក្រុង Punxsutawney រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

៦
មនុស្សម្នាតុបតែងជាលោក Schleicher ចូលរួមនៅក្នុងកម្មវិធីរត់ប្រណាំងប្រពៃណី Schleicherlaufen នៅក្នុងក្រុង Telfs ប្រទេសអូទ្រីស។

៧
និស្សិតសាកលវិទ្យាល័យកាន់ទង់ជាតិអ៊ីរ៉ាក់ដើម្បីបង្ហាញពីការមិនគាំទ្ររបស់ពួកគេចំពោះលោក Mohammed Tawfiq Allawi ដែលជានាយករដ្ឋមន្ត្រីទទួលបានការតែងតាំងថ្មី នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលមួយនៅក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់។

៨
លោក Jasper Iwema នៃប្រទេសហូឡង់ដួល នៅពេលប្រកួតជាមួយនឹងលោក Lukas Hutla នៃសាធារណរដ្ឋឆែក នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត FIM Ice Speedway Gladiators World Championship នៅក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។

៩
អ្នកដើរត្បាតព្រៃម្នាក់ត្រូវបានចោមរោមដោយសត្វកណ្តូបវាលខ្សាច់ នៅតំបន់អភិរក្ស Nasuulu Conservancy ប្រទេសកេនយ៉ា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០។