រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ស៊ីរី ថៃ កូរ៉េខាងត្បូង ហៃទី ប៉ាគីស្ថាន ប៉ូឡូញ ចិន អាល្លឺម៉ង់ អេហ្ស៊ីប អូស្ត្រាលី និងជប៉ុន។
រូបភាពជុំវិញពិភពលោក ១៩ កុម្ភៈ ២០១៨

១
លោក Xavier កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau សាកបង្វិលតម្បាញមួយ នៅពេលពួកគេធ្វើទស្សនកិច្ចទៅកាន់អាស្រម Mahatma Gandhi នៅក្នុងក្រុង Ahmadabad ប្រទេសឥណ្ឌា។

២
ក្មេងៗសិស្សសាលាដើរ នៅពេលភ្នំភ្លើង Sinabung ផ្ទុះនៅក្នុងក្រុង Karo ខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី។

៣
លោក Nikolas Cruz ឡើងតុលាការសម្រាប់សវនាការមួយនៅក្នុងក្រុង Fort Lauderdale រដ្ឋ Florida។ លោក Cruz ប្រឈមមុខនឹងការចោទប្រកាន់ចំនួន១៧ ពីអំពើឃាតកម្មនៅក្នុងការបាញ់ប្រហារដោយរង្គាល នៅវិទ្យាល័យ Marjory Stoneman Douglas នៅក្នុងក្រុង Parkland។

៤
សិស្សម្នាក់នៅវិទ្យាល័យ Marjory Stoneman Douglas យំនៅពីមុខឈើឆ្កាងសម្រាប់ជនរងគ្រោះនៃការបាញ់ប្រហារម្នាក់ឈ្មោះ Meadow Pollack ខណៈដែលមិត្តភក្កិរបស់ខ្លួនលួងលោមនាង នៅកន្លែងគោរពវិញ្ញាណក្ខន្ធនៅក្បែរវិទ្យាល័យនៅក្នុងក្រុង Parkland រដ្ឋ Florida កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

៥
ស្ត្រីស៊ីរីម្នាក់ និងកូនៗរបស់គាន់រត់រកកន្លែងលាក់ខ្លួន បន្ទាប់ពីមានការទម្លាក់គ្រាប់បែកដោយរដ្ឋាភិបាលនៅក្នុងក្រុង Hamouria ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។ ការទម្លាប់គ្រាប់បែករបស់ស៊ីរិបានសម្លាប់ជនស៊ីវិល៤៤នាក់នៅក្នុងតំបន់ Eastern Ghouta ដែលកាន់កាប់ដោយក្រុមឧទ្ទាម។

៦
កងម៉ារីនកូរ៉េខាងត្បូងញ៉ាំបន្លែក្នុងស្រុកក្នុងពេលហ្វឹកហ្វឺនជំនាញរស់រាននៅក្នុងព្រៃ ដែលជាផ្នែកនៃសមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា Cobra Gold 2018 នៅបន្ទាយទាហាននៅក្នុងខេត្ត Chonburi ប្រទេសថៃ។

៧
កីឡាករ Kim Hyunki មកពីប្រទេសកូរ៉េខាងត្បូងប្រកួតនៅក្នុងព្រឹត្តិការ៍ជិះស្គីពីលើភ្នំ ក្នុងកីឡាករអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។

៨
អ្នកលក់ម្នាក់ទាញយកបានម៉ាឡាកាំងដែលមានស្លៀកសំពត់មួយចេញពីហាងដែលកំពុងឆេះរបស់គាត់ នៅផ្សារលក់សម្លៀកបំពាក់ដ៏ធំមួយនៅក្នុងក្រុង Port-au-Prince ប្រទេសហៃទី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

៩
កង់មុខនៃត្រាក់ទ័របាស់ឡើងលើ នៅពេលដែលអ្នកបើកព្យាយាមដឹកឧបករណ៍ដ៏ធ្ងន់មួយនៅខាងក្រៅក្រុង Peshawar ប្រទេសប៉ាគីស្ថាន។

១០
មនុស្សម្នាចូលរួមប្រកួតក្នុងកម្មវិធី Riding on Anything ដែលរៀបចំនៅក្នុងក្រុង Bialka Tatrzanska ប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

១១
អ្នកភូមិដែលតុបតែងជាព្រះថែរក្សាភ្នំក្នុងក្រុងដើរជុំវិញភូមិដើម្បីឲ្យពរ ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅក្នុងភូមិ Miao ក្នុងក្រុង Liuzhou តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

១២
សកម្មជនអង្គការ Greenpeace ស្លៀកពាក់ឈុតពណ៌ស នៅពេលពួកគេរៀបចំឈុតមួយដើម្បីប្រឆាំងនឹងបញ្ហាសុខភាពដែលបណ្តាលមកពីការស្រូបផ្សែងរថយន្ត នៅក្នុងក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។

១៣
មនុស្សម្នាចូលរួមនៅក្នុងសង្គ្រាមម្សៅ ដែលជាការប្រយុទ្ធគ្នាមួយដោយប្រើម្សៅពណ៌ដើម្បីកំណត់ថ្ងៃបញ្ចប់នៃពិធីបុណ្យ Carnival នៅក្នុងក្រុង Galaxidi ប្រទេសអេហ្ស៊ីប។

១៤
ក្រុម Dancing Noses សម្តែងក្នុងពេលហាត់សមមួយសម្រាប់កម្មវិធី The Nose នៅមហោស្រព Sydney Opera House នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

១៥
ក្មេងស្រីម្នាក់មើលក្បាលត្រីម្យ៉ាងដែលតាំងបង្ហាញនៅមុខហាងមួយនៅក្នុងផ្សារត្រី Tsukiji នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។ ត្រីនេះមានតម្លៃខ្លាំងណាស់នៅក្នុងប្រទេសជប៉ុន ដែលត្រីប្រភេទនេះមួយមានតម្លៃជាង១,៧៥លានដុល្លារ នៅពេលលក់ដេញថ្លៃមួយក្នុងឆ្នាំ២០១៣ នៅក្នុងប្រទេសជប៉ុន។