ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ១៨ កុម្ភៈ ២០១៨
១៩ កុម្ភៈ ២០១៨
រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ មកពីប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា ស៊ីរី រុស្ស៊ី ហ្វីលីពីន បារាំង និងអ៊ីស្រាអែល។
១
មនុស្សម្នាលេងនៅលើឧបករណ៍យោលដ៏ធំមួយនៅក្នុងពិធីបុណ្យ Spring Festival ដើម្បីប្រារព្ធការចូលឆ្នាំថ្មីនៅក្នុងឧទ្យាន Happy Valley ក្រុងប៉េកាំង ប្រទេសចិន។
២
កីឡាករ Lukas Runggaldier មកពីអ៊ីតាលីលោត ក្នុងពេលហាត់សមសម្រាប់ការប្រកួត Nordic នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
៣
មនុស្សម្នាចូលរួមក្នុងកម្មវិធីដុសខាត់រូបសំណាកព្រះ Gomateshwara ដែលមានកម្ពស់៥៨,៨ហ្វីត (ប្រមាណជា១៨ម៉ែត្រ) នៅក្នុងក្រុង Shravanabelagola ប្រទេសឥណ្ឌា។ រូបសំណាកដែលមានវ័យ១.០៣៧ឆ្នាំនេះត្រូវបានគេដុសខាត់ជាមួយនឹងទឹកដោះគោ រមៀត ម្សៅពណ៌ កម្ទេចចន្ទន៍ក្រស្នា ម្សៅថ្នាំ និងកាក់មាស។
៤
ក្មេងៗស៊ីរីលេងនៅខាងក្រៅសាលាបែកបាក់មួយនៅក្នុងភូមិ Frikeh ប្រទេសស៊ីរី។
៥
នេះជាទិដ្ឋាភាពពីលើអាកាសដែលមើលឃើញកម្ទេចឧទ្ធម្ភាគចក្រយោធាមួយដែលធ្លាក់នៅក្នុងក្រុង Santiago Jamiltepec រដ្ឋ Oaxaca ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។ រញ្ជួយដីដែលមានកម្លាំង៧,២ បានវាយប្រហារលើប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ ដោយបានបង្កឲ្យមានការខូចខាតតិចតួច ប៉ុន្តែបានបង្កឲ្យមានសោកនាដកម្មមួយនៅពេលដែលឧទ្ធម្ភាគចក្ររបស់រដ្ឋមន្ត្រីមួយរូបចុះចតនៅតាមផ្លូវទៅកាន់រដ្ឋ Oaxaca។ គ្រោះរញ្ជួយដីនេះបានសម្លាប់មនុស្ស១៣នាក់ រួមមានទាំងក្មេងៗ៣នាក់ផងដែរ។
៦
ពលករហ្វីលីពីនដែលត្រឡប់ទៅស្រុកកំណើតវិញ ដោយចាកចេញពីប្រទេសកូវ៉ែត ទៅដល់ព្រលានយន្តហោះអន្តរជាតិម៉ានីល។ បន្ទាប់ពីមានឃាតកម្មដ៏អាក្រក់មួយកើតឡើងលើអ្នកបម្រើការតាមផ្ទះជនជាតិហ្វីលីពីនម្នាក់នៅក្នុងប្រទេសកូវ៉ែត ស្ត្រីរាប់រយនាក់បានសម្រុកត្រឡប់ទៅស្រុកកំណើតវិញ ដោយបានរៀបរាប់ពីការរំលោភបំពាន និងការលំបាករបស់ខ្លួន ប៉ុន្តែពួកគេនិយាយថា ពួកគេបានត្រៀមខ្លួនទៅធ្វើការនៅបរទេសម្តងទៀត។
៧
មនុស្សម្នាក់ចូលរួមក្នុងការដើរក្បួនផ្កាក្នុងពិធីបុណ្យ Nice Carnival លើកទី១៣៤ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងក្រុងNice ប្រទេសបារាំង។
៨
កីឡាករ Sverre Lunde Pedersen មកពីន័រវែសដឹកនាំក្រុមរបស់ខ្លួននៅក្នុងការប្រកួតជិះស្គីក្នុងល្បឿនលឿនក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង។
៩
អាកាសយានិកអ៊ីស្រាអែលចាប់ផ្តើមបេសកកម្មរបស់ពួកគេនៃគម្រោង D-MARS Project នៅភាគខាងត្បូងនៃក្រុង Mitzpe Ramon នៃវាលខ្សាច់ Negev ក្នុងប្រទេសអ៊ីស្រាអែល។ ទីតាំងនេះត្រូវបានគេជ្រើសរើសដោយសារតែភាពស្រដៀងគ្នានៃភពព្រះអង្គារ ទៅលើកត្តាភូគព្ភសាស្ត្រ ភាពរហោឋាន និងការនៅដាច់ពីគេ។
រូបភាពជុំវិញពិភពលោក ១៨ កុម្ភៈ ២០១៨
XS
SM
MD
LG