រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសបេឡារុស អ៊ីតាលី ស៊ីមបាវ៉េ អេស្ប៉ាញ អេមីរ៉ាតអារ៉ាប់រួម អាល្លឹម៉ង់ និងអាហ្វហ្គានីស្ថាន។
រូបភាពជុំវិញពិភពលោក ១៧ កុម្ភៈ ២០១៩

1
កងកម្លាំងពិសេសរបស់ក្រសួងមហាផ្ទៃរបស់ប្រទេសបេឡារុសចូលរួមក្នុងព្រឹត្តិការណ៍មួយដែលគេហៅថា «កម្មវិធីសប្បាយៗក្នុងរដូវរងា ឬ Winter fun» នៅក្នុងមូលដ្ឋានរបស់ពួកគេក្នុងក្រុង Minsk ប្រទេសបេឡារុស។

2
មនុស្សម្នាប្រណាំងជិះកង់នៅក្នុងវគ្គទី២ នៃការប្រកួត Tour of Oman ចាប់ពី Royal Cavalry Oman ដល់ al-Bustan។

3
មនុស្សម្នាក់ដែលមានពាក់ស្រោមមុខប្រពៃណីចូលរួមនៅថ្ងៃបើកសម្ភោធពិធីបុណ្យ Venice Carnival ប្រទេសអ៊ីតាលី។

4
អ្នករុករករ៉ែម្នាក់ត្រូវបានគេទាញចេញពីរណ្តៅមួយ ក្នុងពេលជួយអ្នករុករកមាសខុសច្បាប់ដែលជាប់ខ្លួនក្នុងពេលរុករក នៅក្នុង Kadoma ប្រទេសស៊ីមបាវ៉េ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

5
ក្រុមបាតុករដែលគាំទ្រការបំបែករដ្ឋដើរក្បួន ក្នុងពេលបាតុកម្មមួយដើម្បីគាំទ្រដល់មេដឹកនាំនយោបាយដែលជាប់ពន្ធនាគារដោយសារការគាំទ្រការបំបែករដ្ឋ នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

6
នេះជាការផ្ទុះមួយ នៅពេលមានការបង្ហាញផ្នែកយោធាមួយដោយយកកន្លែងបាញ់មីស៊ីលផ្លោងជាទីដៅ នៅមជ្ឈមណ្ឌលសន្និសីទ និងតាំងពិព័រណ៍ការពារប្រទេសអន្តរជាតិ នៅក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

7
មនុស្សម្នាតុបតែងជាតួអង្គតុក្កតា smurf ឈរថតរូប ក្នុងប៉ុនប៉ុងធ្វើឲ្យមានការប្រជុំតុក្កតា smurf ដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងក្រុង Lauchringen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

8
លោក Brady Portenier មកពីក្រុង Caldwell រដ្ឋ Indiana ប្រកួតជិះគោជល់នៅទីលាន El Paso County Colosseum នៅក្នុងការប្រកួតជិះគោជល់ Tuff Hedeman Bull Riding Tour កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

9
ស្ថានីយផលិតថាមពលដោយប្រើធ្បូងមួយត្រូវបានគេបំផ្លាញចោល នៅក្នុងក្រុង Castrop Rauxel ប្រទេសអាល្លឺម៉ង់។

10
បុរសអាហ្វាហ្គានីស្ថានជិះសេះនៅលើផ្លូវមានព្រិលនៅជាយក្រុងកាប៊ុល។