រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ កុម្ភៈ ២០១៧ មានមកពីប្រទេសនូវែលសេឡង់ អាមេរិក ហ្វីលីពីន អាល្លឺម៉ង់ អង់គ្លេស ឥណ្ឌូណេស៊ី ស្វ៊ីស អ៊ីរ៉ាក់ និងលីបង់។
រូបភាពជុំវិញពិភពលោក ១៦ កុម្ភៈ ២០១៧

១
រូបភាពផ្តល់ដោយ Oliver Watson បង្ហាញឲ្យឃើញអណ្ដាតភ្លើងព្រៃដ៏ធំមួយនៅ Worsleys Road ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីព្រលឹមមុនថ្ងៃរះ។

២
ក្រុមបាតុករដើរក្នុងការធ្វើបាតុកម្មមួយដែលពួកគេដាក់ចំណងជើងថា «ទិវាគ្មានជនចំណាកស្រុក» នៅរដ្ឋធានីវ៉ាស៊ីនតោន។

៣
កសិករម្នាក់នៅក្នុងចម្ការបន្លែរបស់គាត់ដែលរុំព័ទ្ធដោយកំណកទឹកកកនៅទីក្រុង Atok ខេត្ត Benguet នៅភាគខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

៤
កូនស្វាមួយក្បាលកំពុងដេកនៅលើមេរបស់វាឈ្មោះ Kibara នៅក្នុងសួនសត្វមួយក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។

៥
អ្នកថ្មើរជើងម្នាក់ដើរកាត់ផ្ទាំងរូបភាពនៅតាមដងផ្លូវដែលគូរដោយលោក Bambi នៅទីក្រុងឡុងដ៍។

៦
ក្មេងម្នាក់អង្គុយនៅលើកៅអីខណៈពេលដែលផ្ទះរបស់គាត់នៅក្នុងស្រុក Sidakaton ប្រទេសឥណ្ឌូណេស៊ី នៅក្នុងខេត្ត Java ភាគកណ្ដាល ត្រូវបានវាយប្រហារដោយទឹកជំនន់។

៧
កីឡាករ Simone Wild នៃប្រទេសស្វ៊ីស នៅក្នុងទីតាំងចុងបញ្ចប់បន្ទាប់ពីនាងបានបញ្ចប់ជុំទី២ក្នុងការប្រណាំងស្គីលើទឹកកកផ្នែកស្ត្រី នៅឯការប្រណាំងស្គីឆ្នាំ២០១៧ នៅតំបន់ភ្នំ Alpine ក្នុងទីក្រុង St Moritz ប្រទេសស្វ៊ីស។

៨
លោក Hussein Zeino Danoon និងនាង Shahad Ahmed Abed បានមកដល់ជំរំ Khazer ប្រទេសអ៊ីរ៉ាក់ដែលជាជំរំសម្រាប់ជនបាត់បង់ទីលំនៅពីទីក្រុង Mosul ដើម្បីចូលរួមក្នុងពិធីមង្គលការរបស់ពួកគេ។

៩
ផ្លាកសញ្ញាដែលគេដាក់សម្រាប់ប្រាប់ដល់អតិថិជនត្រូវបានគេដាក់នៅលើបង្អួចភោជនីយដ្ឋាន Blue Ribbon។ ផ្លាកសញ្ញានោះសរសេរថា ហាងនេះត្រូវបានបិទដើម្បីចូលរួមជាមួយការធ្វើបាតុកម្ម «ទិវាគ្មានជនចំណាកស្រុក» នៅ Brooklyn ក្នុងទីក្រុងញូវយ៉ក។

១០
Indian laborers push a pontoon buoy in the banks of the Ganges River as they build floating bridges for the upcoming Hindu festival of Magh Mela, in Allahabad.