រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសម៉ូណាកូ សិង្ហបុរី ស៊ីរី អ៊ីរ៉ាក់ ម៉ិកស៊ិក អេស្ប៉ាញ សហរដ្ឋអាមេរិក រូម៉ានី អង់គ្លេស ហ្សកហ្ស៊ី បារាំង និងស៊ុយអ៊ែត។
រូបភាពជុំវិញពិភពលោក ១៦ កុម្ភៈ ២០១៦

១
មនុស្សម្នាដើរកាត់ឡានចាស់ៗម៉ាក Alpine Renault Berlinettes ក្នុងពេលដាក់បង្ហាញជាផ្លូវការនៃឡានស្វ័យប្រវត្តិថ្មីម៉ាក Alpine Renault Vision របស់ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Renault Carlos Ghosn ក្នុងប្រទេសម៉ូណាកូ (Monaco)។

២
ក្រុមសម្តែង Black Eagles របស់កូរ៉េខាងត្បូងជិះយាន KAI T-50B ដើម្បីបង្ហាញឈុតលើអាកាសក្នុងពេលការសម្តែងឈុតលើអាកាសរបស់សិង្ហបុរីនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ក្នុងប្រទេសសិង្ហបុរី។

៣
មនុស្សម្នាស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងកម្ទេចនៃមន្ទីរពេទ្យមួយដែលទទួលបានការគាំទ្រពីក្រុមគ្រូពេទ្យគ្មានព្រំដែន។ មន្ទីរពេទ្យនេះត្រូវបានវាយប្រហារដោយមីស៊ីលនៅក្នុងក្រុង Marat Numan ខេត្ត Idlib ប្រទេសស៊ីរី។

៤
យុទ្ធជនម្នាក់មកពីកងទ័ព Popular Mobilisation ដែលគាំទ្ររដ្ឋាភិបាលបិទត្រចៀករបស់គាត់ នៅពេលដែលគាត់បាញ់រ៉ុក្កែតនៅក្នុងភូមិ Taz Khurmatu នៅជាយក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់ នៅពេលពួកគេព្យាយាមវាយដណ្តើមយកភូមិ al-Bashir មកវិញពីក្រុមរដ្ឋឥស្លាមជីហាដ។

៥
សម្តេចប៉ាប Francis ដែលមានអ្នកអង្គរក្សនៅតាមពីក្រោយផងនោះ យាងទៅដល់ស្តាត Venustiano Carranza ដើម្បីប្រារព្ធពិធីសូត្រធម៌ ក្នុងក្រុង Morelia ប្រទេសម៉ិកស៊ិក។

៦
ឡានមួយត្រូវបានគេបើកលើផ្លូវដែលគ្របដណ្តប់ទៅដោយព្រិល នៅក្បែរភូមិ Opakua ភាគខាងជើងនៃប្រទេសអេស្ប៉ាញ។

៧
សុនខមួយក្បាលឈ្មោះ Dogue de Bordeaux សម្រាកនៅក្នុងតំបន់ប្រកួតប្រជែងនៅក្នុងបុរីញូវយ៉ក ក្នុងថ្ងៃទី២នៃការប្រកួតនៅការតាំងបង្ហាញសុនខប្រចាំឆ្នាំលើកទី១៤០ របស់ក្លឹប Westminster Kennel។

៨
កៅអីក្នុងបន្ទប់សវនការរបស់ចៅក្រម Antonin Scalia ត្រូវបានគេបំពាក់ជាមួយក្រណាត់ពណ៌ខ្មៅដើម្បីរំលឹកដល់មរណភាពរបស់លោក ដែលនេះជាផ្នែកមួយនៃប្រពៃណីកាលពីសតវត្សទី១៩ នៅតុលាការកំពូលក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Scalia បានស្លាប់នៅអាយុ៧៩ឆ្នាំ។ លោកបានក្លាយជាចៅក្រមក្នុងឆ្នាំ១៩៨៦ ហើយនេះការចូលរួមក្នុងវិស័យយុត្តិធម៌ដ៏យូររបស់លោក។

៩
ផ្កាព្រិលដែលទើបតែរីកស្ថិតក្នុងចំណោមផ្កានារដូវរងារមួយប្រភេទក្នុងថ្ងៃក្តៅមួយនារដូវរងារក្នុងក្រុងប៊ុយការ៉េស (Bucharest) ប្រទេសរូម៉ានី (Romania)។

១០
អ្នកចម្រៀងTaylor Swift សប្បាយចិត្តនៅពេលដែលលឺថា លោក Ed Sheeran ឈ្នះពានរង្វាន់ប្រចាំឆ្នាំនៅពិធីប្រគល់ពានរង្វាន់ Grammy លើកទី៥៨ នៅក្នុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

១១
អ្នកថ្មើរជើងឆ្លងកាត់ស្ពាន Millenium ក្នុងក្រុងឡុងដ៍។

១២
ឡានមួយកិនលើដៃរបស់លោកNorik Yajian ក្នុងពេលដែលលោកប៉ុនប៉ងបំបែកឯកត្តកម្មនៅក្នុងក្រុងប៊ីលីស៊ី (Tbilisi) ប្រទេសហ្សកហ្ស៊ី (Georgia)។

១៣
មន្រ្តីគយឈរនៅពីមុខខ្លាកែច្នៃ (ដោយការញាត់អ្វីមួយទៅក្នុងស្បែករបស់វា) នៅក្នុងសាលសិល្បៈស្បែកសត្វ ដែលនេះជាផ្នែកនៃការប្រយុទ្ធនឹងការជួញដូរអំបូរសត្វដែលត្រូវបានការពារនៅសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១៤
មនុស្សម្នាដើរនៅក្នុងផ្លូវ Brunkeberg Tunnel ដែលជាផ្លូវសម្រាប់ថ្មើរជើងមានប្រវែង២៣១ម៉ែត្រ ក្នុងក្រុងស្តុកខុល (Stockholm) ប្រទេសស៊ុយអ៊ែត។