កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៤ កុម្ភៈ ២០១៩

១
សត្វ Alpacas ដែលជាប្រភេទសត្វអូដ្ឋមកពីទ្វីបអាហ្វ្រិក ឈ្មោះ Romeo (ឆ្វេង) និង Juliette ដែលគេតុបតែងសម្រាប់ទិវានៃក្ដីស្រឡាញ់ ដើរនៅក្នុងសួនសត្វ Roev Ruchey ទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

២
កីឡាការនីស្វ៊ីស Andrea Ellenberger ប្រកួតក្នុងជុំដំបូងនៃការប្រកួតជិះស្គីផ្នែកស្ត្រីនៅក្នុងការប្រកួតជើងឯកពិភពលោក FIS Alpine Ski ឆ្នាំ២០១៩ នៅកីឡដ្ឋានជាតិក្នុងក្រុង Are ប្រទេសស៊ុយអែត។

៣
លោក Edi Rama នាយករដ្ឋមន្ត្រីអាល់បានី ត្រូវបានតំណាងរាស្ត្របក្សប្រឆាំងជះទឹកពណ៌ដាក់ក្នុងពេលប្រជុំសភានៅទីរដ្ឋធានីទីរ៉ាណា។

៤
ទាហានម្នាក់ត្រូវបានគេបញ្ចុកឈាមពស់ក្នុងពេលធ្វើសមយុទ្ធយោធាឈ្មោះថា «ពស់មាស» នៅទីក្រុង Chanthaburi ប្រទេសថៃ។

៥
សមាជិកសភា លោកស្រី Debbie Dingell, D-Mich កំពុងឈរមើលមឈូសដែលរុំដោយទង់ជាតិដែលដាក់សាកសពស្វាមីអ្នកស្រីគឺលោក John Dingell នៅពេលគេយកមកដល់វិហារ Holy Trinity Catholic ដើម្បីធ្វើបុណ្យតាមប្រពៃណីសាសនា។ លោក Dingell ជាសមាជិកសភាអស់រយៈពេលជាយូរមកហើយដែលមានចំណេះដឹងក្នុងការបង្កើតច្បាប់ និងជាអ្នកការពារឧស្សាហកម្មនៅទីក្រុង Detroit។ លោកបានទទួលមរណភាពនៅអាយុ៩២ឆ្នាំ។

៦
ទាហានឥណ្ឌាកំពុងពិនិត្យកម្ទេចក្រោយពេលមានការផ្ទុះនៅភូមិ Lethpora នៅស្រុក Pulwama នៃតំបន់កាស្មៀរ។

៧
អ្នកហែលទឹកកំពុងហែលសម្ដែងក្នុងព្រឹត្តិការណ៍ហែលទឹកដែលធ្វើឡើងព្រមគ្នា ដើម្បីជាការប្រារព្ធសម្រាប់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ា។

៨
ស្ត្រីជនជាតិភាគតិច Miao ម្នាក់ឈរជាមួយបុរសជនជាតិភាគតិច Miao ដែលតែងខ្លួនជា Manghao ក្នុងព្រឹត្តិការណ៍ប្រារព្ធពិធី Manghao នៅតំបន់ Liuzhou នៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។

៩
ពន្លឺមកពីទិសខាងជើងបញ្ចេញទៅលើមេឃនៅជិតស្រុក Inari ក្រុង Lapland ប្រទេសហ្វាំងឡង់។

១០
ហាងលក់សម្លៀកបំពាក់ចម្រុះ Marc Jacobs ត្រូវបានបង្ហាញម៉ូតដោយតារាងបង្ហាញម៉ូត នាង Naomi Chin Wing ក្នុងកម្មវិធីប្រចាំសប្ដាហ៍។