7នេះជាទិដ្ឋភាពពីលើអាកាសដែលបង្ហាញពីឡានដឹកទំនិញលិចទឹក ក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ មនុស្សជិត២០០.០០០នាក់នៅក្នុងភាគខាងជើងនៃរដ្ឋ California ត្រូវបានគេជម្លៀសចេញ បន្ទាប់ពីមានការគំរាមកំហែងដ៏ខ្លាំងក្លាមួយនៃការបាក់ទំនប់ដ៏ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។
8បុគ្គលិករបស់ក្រសួងធនធានទឹកក្នុងរដ្ឋ California ពិនិត្យ និងវាយតម្លៃលើការច្រោះដីនៅក្រោមការដ្ឋាន Lake Oroville Emergency Spillway បន្ទាប់ពីកម្រិតទឹកបានធ្លាក់ចុះ នៅក្នុងក្រុង Oroville រដ្ឋ California កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
9អ្នកបង្ហាញម៉ូដបង្ហាញម៉ូដថ្មីក្នុងពេលបង្ហាញម៉ូដ Monse and Oscar de la Renta សម្រាប់រដូវរងា/ស្លឹកឈើជ្រុះ ក្នុងសប្តាហ៍បង្ហាញម៉ូដ New York Fashion Week នៅក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
10កាំជ្រួចដែលធ្វើនៅប្រទេសអ៊ីតាលីត្រូវបានគេបាញ់ទៅលើមេឃ ក្នុងពេលប្រកួតតន្រ្តី Pyro អន្តរជាតិលើកទី៦ នៅបរិវេណផ្សារទំនើប Mall of Asia នៅក្នុងក្រុង Pasay ប្រទេសហ្វីលីពីន។
11សុនខឈ្មោះ Davis រង់ចាំនៅលើឆាក ក្នុងកម្មវិធី Westminster Kennel Club Dog Show ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
12នេះជាទិដ្ឋភាពនៃការបង្ហាញម៉ូដបុរស និងស្រ្តី សម្រាប់រដូវរងា/ស្លឹកឈើជ្រុះ សម្រាប់ឆ្នាំ២០១៧/២០១៨ នៅបណ្ណាល័យ New York Public Library ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។