រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានមកពីប្រទេសដូចជារុស្ស៊ី មីយ៉ាន់ម៉ា ស៊ីរី នីហ្សេរីយ៉ា លីបង់ កូរ៉េខាងត្បូង ហៃទី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៣ កុម្ភៈ ២០១៩

១
នេះជារូបភាពពីអាកាសបង្ហាញពីដានជើងតាមទន្លេកកមួយក្នុងព្រៃក្បែរភូមិ Troitskoye ខាងក្រៅទីក្រុង Moscow ប្រទេសរុស្ស៊ី។

២
សិស្សត្រូវបាននាំចេញពីតុលាការក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា។ សិស្សប្រាំពីរនាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣ខែ ដោយសារបានដុតរូបមន្រ្តីជាច្រើនក្នុងបាតុកម្មរឿងសុវត្ថិភាពក្នុងបរិវេណសាលា។

៣
ជនស៊ីវិលរត់គេចពីតំបន់ Baghuz ភាគខាងកើតខេត្ត Deir el-Zour នៃប្រទេសស៊ីរីកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ អំឡុងពេលកងកម្លាំងប្រជាធិបតេយ្យរបស់ស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបណ្តេញក្រុមរដ្ឋឥស្លាមជាច្រើនរយក្រុមឲ្យចេញពីតំបន់នេះ។

៤
បុរសម្នាក់ដើរកាត់សម្រាមផ្លាស្ទិក ដែលត្រូវបានគេចោលដើម្បីការពារដីពីការអភិវឌ្ឍក្នុងតំបន់ Mosafejo ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

៥
សត្វឆ្កែពីរក្បាលស្ថិតក្នុងទ្រុងមួយនៅកសិដ្ឋានចិញ្ចឹមឆ្កែអំឡុងប្រតិបត្តិការសង្រ្គោះមួយនៅទីក្រុង Hongseong ប្រទេសកូរ៉េខាងត្បូង។ កសិដ្ឋាននេះជាកសិដ្ឋានចិញ្ចឹមកូនឆ្កែនិងលក់សាច់ឆ្កែ ដែលមានទាំងអស់ជិត២០០ក្បាល។ អង្គការសង្គមមនុស្សធម៌អន្តរជាតិបានដំណោះស្រាយមួយដើម្បីជួយឲ្យកសិករលក់សាច់ឆ្កែបោះបង់អាជីវកម្មនេះ។

៦
យន្តហោះចម្បាំង A U.S. ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Beirut ប្រទេសលីបង់។

៧
បុរសម្នាក់ដែលត្រូវបានចាប់ទាន់ពេលកំពុងលួចឥវ៉ាន់ក្នុងហាងមួយនៅទីក្រុង Port-au-Prince ប្រទេសហៃទីកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ខណដែលបាតុកម្មបានបន្តដល់ថ្ងៃទី០៦ ប្រឆាំងនឹងប្រធានាធិបតីហៃទីលោក Jovenel Moise និងការប្រើមូលនិធិ Petrocaribe ខុស។

៨
ជនចំណាកស្រុកព្យាយាមឆ្លងកាត់ទន្លេ Rio Bravo ដើម្បីចូលក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

៩
បុរសម្នាក់កៀរព្រិលចេញពីរថយន្តមួយអំឡុងព្រិលធ្លាក់ក្នុងទីក្រុង Moscow ប្រទេសរុស្ស៊ី។

១១
សត្វភេនឃ្វីនប្រជែងគ្នាទាញយកក្រដាសរូបបេះដូងមួយដែលជីវវិទូលោក Piper Dwight ឲ្យនៅវិទ្យាស្ថានវិទ្យសាស្រ្តកាលីហ្វ័រញ៉ាក្នុងទីក្រុង San Francisco កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។