រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ឥណ្ឌា ស៊ីរី នេប៉ាល់ កាណាដា និងក្វាតេម៉ាឡា។
រូបភាពជុំវិញពិភពលោក ១៣ កុម្ភៈ ២០១៨

១
បុរសជនជាតិឥណ្ឌាម្នាក់ស្លៀកពាក់ជាព្រះហិណ្ឌូ Kali សម្តែងជាមួយភ្លើងអំឡុងពិធីបុណ្យMahashivratri ក្នុងទីក្រុង Allahabad។

៣
មន្រ្តីប៉ូលិសឃាត់ខ្លួនអតីតប្រធានាធិបតីក្វាតេម៉ាឡា Alvaro Colom មុននឹងបញ្ជូនលោកទៅកាន់តុលាការនៅក្នុងទីក្រុង។ លោក Colom ដែលកាន់អំណាចពីឆ្នាំ២០០៨ រហូតដល់២០១២ ត្រូវបានឃុំខ្លួនពីបទអំពើពុករលួយយោងតាមព្រះរាជអាជ្ញា Juan Francisco Sandoval។

៤
អ្នករបាំចិនសម្តែងនៅក្នុងពិធីអបអរ Spring ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំចិននៅក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌាកាលពីថ្ងៃទី១២ កុម្ភៈ ២០១៨។

៦
យុទ្ធជនទាហានស៊ីរីម្នាក់ត្រូវបានឃើញនៅក្នុងរូងមួយនៅភាគខាងកើតទីក្រុង Afrin ប្រទេសស៊ីរី។

៨
ផ្សែងហុយចេញមកខណដែលបុរសកាន់សាសនាហិណ្ឌូម្នាក់សម្តែងពិធីសាសនានៅប្រាសាទ Pashupatinath អំឡុងបុណ្យShivaratri នៅក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។

១១
ទឹកកកនិងទឹកធ្លាក់នៅជ្រោះ Niagara Falls បុរីញូវយ៉កដែលអាចមើលឃើញពីខាងប្រទេសកាណាដាកាលពីថ្ងៃទី១២ កុម្ភៈ ២០១៨។