រូបភាពជុំវិញពិភពលោកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា អេមីរ៉ាតអារ៉ាប់រួម ចិន បារាំង និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ១២ កុម្ភៈ ២០១៩

១
EKO Cobra អង្គភាពយុទ្ធសាស្រ្តប៉ូលិសនៃប្រទេសអូទ្រីស ប្រកួតគ្នាអំឡុងវគ្គ UAE SWAT Challenge រៀបចំដោយក្រសូងមហាផ្ទៃនៃអេមីរ៉ាតអារ៉ាប់រួម ក្នុងទីក្រុងឌូបៃ។

២
មន្រ្តីយោធាម្នាក់ឈរយាមពេលព្រិលកំពុងធ្លាក់នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។

៤
សិល្បករប្រពៃណី គប់ដែកក្តៅដើម្បីបង្កើតផ្កាភ្លើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិនក្នុងទីក្រុង Shangqiu ខេត្ត Henan ប្រទេសចិនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

៦
គ្រូពេទ្យម្នាក់បាញ់ថ្នាំការពារឧស្ម័នបង្ហូរទឹកភ្នែកលើមុខរបស់យុវជនម្នាក់រងគ្រោះពីការបាញ់ឧស្ម័នបង្ហូរទឹកភ្នែករបស់ក្រុមទាហានអ៊ីស្រាអែលនៅក្បែររបងរបស់តំបន់ Gaza Strip អំឡុងបាតុកម្មមួយនៅភាគខាងជើង។

៨
កុមារម្នាក់សម្តែងល្ខោនអូប៉េរ៉ាអំឡុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនថ្ងៃទី០៨ ក្នុងទីក្រុង Taizhou ខេត្ត Zhejiang ប្រទេសចិន។

៩
សត្វបង្គួយពណ៌បៃតងឬបង្គួយអាមេរិកទំលើសត្វអណ្តើកយក្ស Aldabra ដែលជាអណ្តើកធំជាងគេនៅលើពិភពលោក ក្នុងសួនសត្វ Lille ភាគខាងជើងប្រទេសបារាំង។