រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌូនេស៊ី អាល្លឺម៉ង់ នូវែលសេឡង់ អ៊ីតាលី ថៃ ក្រិក ចិន អូស្រ្តាលី បារាំង និងអ៊ីរ៉ាក់។
រូបភាពជុំវិញពិភពលោក ១២ កុម្ភៈ ២០១៧

១
ភ្នំភ្លើង Sinabung ផ្ទុះឡើង ដែលនេះជាទិដ្ឋភាពមើលឃើញពីស្រុក Karo នៅខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី។

២
លោកស្រី Olivia Jones ដែលជាសមាជិកតំណាងរាស្រ្ត (រូបកណ្តាល) ចូលរួមក្នុងការប្រជុំរបស់សភាអាល្លឺម៉ង់ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសនេះនៅក្នុងក្រុងបែរឡាំង។

៣
អ្នកស្ម័គ្រចិត្តព្យាយាមជួយត្រីបាឡែនដែលមិនអាចហែលទៅណារួច បន្ទាប់ពីមានការកត់ត្រាចំនួនត្រីបាឡែនច្រើនបំផុតក្នុងប្រទេសដែលមិនអាចហែលទៅណារួច នៅលើឆកសមុទ្រ Golden Bay កោះ South Island ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

៤
អ្នកចូលរួមក្នុងពិធីបុណ្យ Venice Carnival ក្នុងក្រុង Venice ប្រទេសអ៊ីតាលី ពាក់ស្រោមមុខឈរថតរូប។

៥
ស្រ្តីម្នាក់ប៉ះរូបបដិមាព្រះពុទ្ធ និងធ្វើការបន់ស្រន់ក្នុងថ្ងៃបុណ្យមាឃបូជា នៅក្នុងខេត្ត Ang Thong ប្រទេសថៃ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

៦
គ្រាប់បែកក្នុងសម័យសង្គ្រាមលោកលើកទី២ដែលមានទម្ងន់២៥០គីឡូក្រាមត្រូវបានគេរកឃើញក្នុងពេលជីករណ្តៅមួយនៅស្ថានីយប្រេងឥន្ធនៈ។ គ្រាប់បែកនេះត្រូវបានគេដឹកជញ្ជូនតាមឡានទាហាន នៅក្នុងក្រុង Thessaloniki ប្រទេសក្រិក។

៧
សិល្បករម្នាក់សម្តែង នៅក្នុងពិធីបង្ហោះគោម ក្នុងក្រុង Anyang ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

៨
កីឡាករ Usain Bolt ដែលជាជើងឯកអូឡាំពិករបស់ប្រទេសហ្សាម៉ាអ៊ីក (Jamaica) ស្វាគមន៍ក្រុមមនុស្សនៅពេលចាប់ផ្តើមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Nitro Athletics នៅស្តាត Lakeside Stadium ក្នុងក្រុង Melbourne ប្រទេសអូស្រា្តលី កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

៩
ស្រ្តីម្នាក់ចងសក់របស់ខ្លួនជាប់ជាមួយនឹងប៉ោងៗ នៅក្នុងពិធីបុណ្យ Venice Carnival ក្នុងក្រុង Venice ប្រទេសអ៊ីតាលី។

១០
បក្សីហើរនៅក្បែរផ្កានៃដើមកប្បាសសូត្រពណ៌ទឹកក្រូចដែលមានភាពពេញនិយមនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ផ្កានេះអាចញ៉ាំបាន។

១១
រថយន្តដែលមានការតុបតែងនានាត្រូវបានដង្ហែរនៅក្នុងការដើរក្បួន Nice Carnival សម្រាប់ឆ្នាំ២០១៧ នៅក្នុងក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

១២
បុរសជនជាតិ Kurd ក្នុងប្រទេសអ៊ីរ៉ាក់លាបពណ៌លើរូបបេះដូង សម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅតាមផ្លូវក្នុងក្រុង Arbil។