រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសតូកគី អេហ្ស៊ីប អាល្លឺម៉ង់ កូឡុំប៊ី បារាំង កូរ៉េខាងជើង អ៊ីស្រាអែល អង់គ្លេស និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១១ កុម្ភៈ ២០១៦

១
ទំនិញហៀរធ្លាក់ចេញទៅកាន់មួយចំហៀងនៃរថយន្តដឹកទំនិញច្រើនជ្រុល បន្ទាប់ពីរថយន្តនោះបានមកដល់ពីតំបន់ឧស្សាហកម្ម Kaesong នៅខាងក្រៅតម្រួតពិនិត្យយោធានៅក្រុង Paju ប្រទេសកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានបញ្ជាឲ្យមានការបញ្ចូនចេញជនជាតិកូរ៉េខាងត្បូងជាបន្ទាន់ពីតំបន់ឧស្សាហកម្មដឹកនាំរួមគ្នាក៏ដូចជាការរឹបអូសទ្រព្យសម្បត្តិរោងចក្ររបស់ពួកគេនៅក្នុងការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្រុងសេអ៊ូលនៅក្នុងការបិទតំបន់ឧស្សាហកម្មនោះ។

២
បាតុករប៉ាឡេស្ទីនគប់កំប៉ុងគ្រាប់បែកបង្ហូរទឹកភ្នែកត្រឡប់ទៅវិញ ដែលកំប៉ុងនោះត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែលនៅអំឡុងពេលបាតុកម្មមួយ។ បាតុកម្មនោះបានកោះហៅឲ្យមានការដោះលែងអ្នកសារព័ត៌មានប៉ាឡេស្ទីនលោក Mohammed al-Qeg នៅខាងក្រៅពន្ធនាគារយោធា Ofer ជិតក្រុង Ramallah តំបន់ West Bank។

៣
آب بازی فیل ها و مردم در جشن آب پاشی یا فستیوال سونگکران در تایلند به مناسبت فرا رسیدن سال نو در آن کشور

៤
សមាជិកនៃប្រិយមិត្តភាពយន្ត Ghostbusters នៅអាល្លឺម៉ង់ស្លៀកពាក់ជាតួអង្គនៅក្នុងភាពយន្តនោះ ហើយទទួលទានកាហ្វេនៅតូបលក់ចំណីតាមចិញ្ចើមថ្នល់នៅអំឡុងពិធីBerlinale International Film Festival លើកទី៦៦ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

៥
សត្វពេនឃ្វីន (Penguin) នៅសួនសត្វ London Zoo ត្រូវបានផ្តល់ចំណីអាហារពេលព្រឹកជាត្រីនៅក្នុងដុំទឹកកករាងជាបេះដូងជាផ្នែកមួយនៃការអបអរសាទរថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក៏ដូចជាសង្កត់ធ្ងន់ពីការចាប់ផ្តើមនៃរដូវកាលបង្កាត់ពូជរបស់ពពូជសត្វពេនឃ្វីន។

៦
កម្មកររៀបចំបាច់ផ្កាសម្រាប់នាំចេញមុនថ្ងៃបុណ្យនៃក្តីស្រឡាញ់នៅឯកសិដ្ឋានមួយនៅក្រុង Facatativa ជិតរដ្ឋធានីបូកូតា ប្រទេសកូឡុំប៊ី។

៧
ហ្វូងមនុស្សមើលទៅកាន់បំណែកបាក់បែកនៃរថភ្លើងនៅក្រុង Beni Suef ភាគខាងត្បូងនៃក្រុងគែរ ប្រទេសអេហ្ស៊ីប។

៨
បុរសម្នាក់ដើរនៅក្រោមដើមឈើដែលគ្របដណ្តប់ដោយព្រិលនៅអំឡុងពេលធ្លាក់ព្រិលនៅក្រុង Tangmarg តំបន់ Kashmir ប្រទេសឥណ្ឌា។

៩
កម្មករទប់ក្បាលតុក្តតានៃ King Of Carnival នៅអំឡុងពេលរៀបចំសម្រាប់ការដង្ហែក្បួនកានីវ៉ាល់នៅក្រុង Nice ប្រទេសបារាំង។

១០
សត្វស្ទាំងហោះក្នុងទម្រង់ជាហ្វូងសត្វស្លាបមួយនៅជិតក្រុង Rahat ភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៦។

១១
អគារជំនាន់ដើមត្រូវបានបំភ្លឺឡើងនាពេលរាត្រីនៅក្រុង Liaocheng ខេត្តShandong ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។

១២
អ្នកជិះម៉ូតូហោះហាត់សមបង្ហោះម៉ូតូនៅក្នុងអំឡុងពេលការប្រកួតមុនពេលបើកសម្ពោធជាផ្លូវការវិថីប្រកួតប្រណាំងម៉ូតូ Motocross track the MX Wingate នៅជិតក្រុង Netanya ប្រទេសអ៊ីស្រាអែល។