រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា នេប៉ាល់ ស៊ុយអែត ប៊ុលហ្គារី រុស្ស៊ី ឥណ្ឌូណេស៊ី កម្ពុជា កាណាដា និងម៉ាឡេស៊ី។
រូបភាពជុំវិញពិភពលោក ១០ កុម្ភៈ ២០១៩

១
បព្វជិតក្នុងសាសនាហិណ្ឌូអង្គុយនៅក្នុងរង្វង់ដុតអាចម៍គោ នៅក្នុងពិធីបុណ្យ Pitcher Festival ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។

២
ក្មេងស្រីម្នាក់សរសេរនៅលើជញ្ជាំងនៃប្រាសាទ Saraswati នៅក្នុងពិធីបុណ្យ Shreepanchami ដែលឧទ្ទិសទៅដល់ព្រះ Saraswati ដោយជឿថាព្រះអង្គនឹងជួយឲ្យអ្នកមានជំនឿលើទ្រង់រៀនបានពូកែ នៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់។

៣
កីឡាការនី Lindsey Vonn របស់អាមេរិកឈរថតរូបជាមួយនឹងមេដាយរបស់នាង បន្ទាប់ពីការប្រកួតសម្រាប់ពានរង្វាន់ជិះស្គីចុះពីលើភ្នំពិភពលោក នៅក្នុងក្រុង Are ប្រទេសស៊ុយអែត។

៤
អ្នកមានជំនឿប្រមូលផ្តុំគ្នាជុំវិញភ្លើងទៀននៅក្នុងកម្មវិធីសូត្រធម៌ Mass មួយដើម្បីប្រារព្ធទិវា Saint Haralampi នៅក្នុងព្រះវិហារ Presentation of the Blessed Virgin នៅក្នុងក្រុង Blagoevgrad ប្រទេសប៊ុលហ្គារី។

៥
អ្នកចូលចិត្តជិះស្គីចាប់ផ្តើមប្រកួតក្នុងការប្រកួតជិះស្គីពាក់ស្រោមមុខប្រពៃណីមួយដែលគេហៅថា Ski-track of Russia នៅខាងក្រៅក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

៦
លោក Don Smith ភ្ញាក់ផ្អើលនៅពេលដែលសុនខ Cap'n Crunch the Great Dane ស្ងាប នៅក្នុងព្រឹត្តិការណ៍ Meet the Breeds នៅមុនកម្មវិធីតាំងពិព័រណ៍ Westminster Kennel Club Dog លើកទី១៤៣ នៅក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

៧
អ្នករបាំក្មេងៗសម្តែងនៅក្នុងកម្មវិធីមួយ ដែលមានធ្វើរៀងរាល់៦ខែម្តង ដើម្បីគោរពដល់ដូនតា និងអាទិទេព នៅក្នុងក្រុង Denpasar កោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

៨
បុរសម្នាក់លើកត្រីដែលខ្លួនចាប់បាននៅក្នុងកម្មវិធីចាប់ត្រីមួយ នៅក្នុងឃុំជាំក្រវៀន ខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា។

៩
មនុស្សម្នាប្រកួតនៅក្នុងពិធីបុណ្យ Ice Dragon Boat Festival នៅលើបឹង Dows នៅក្នុងក្រុង Ottawa ខេត្ត Ontario ប្រទេសកាណាដា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។

១០
បុរសកុលសម្ព័ន្ធជនជាតិភាគតិចរបស់ម៉ាឡេស៊ីម្នាក់ ពាក់ស្រោមមុខប្រពៃណី រាំនៅក្នុងពិធីបុណ្យ Puja Pantai ដើម្បីអរគុណដល់ព្រលឹងសមុទ្រ នៅលើកោះ Pulau Carey កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។