ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៩ កុម្ភៈ ២០១៨
១០ កុម្ភៈ ២០១៨
VOA News
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
ក្រុមបាតុករប៉ាឡេស្ទីនកំពុងរត់នៅពេលមានផ្សែងកើតចេញពីការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល នៅជិតព្រំដែនជាមួយប្រទេសអ៊ីស្រាអែល នៅខាងកើតទីក្រុង Gaza។
២
និយោជិតឈ្មោះ Jenny Forgie កំពុងធ្វើការនៅកន្លែងតាំងបង្ហាញផ្កាអរគីដេនៅសួន Kew Gardens ក្នុងទីក្រុងឡុងដ៍។ ពិធីបុណ្យផ្កាអរគីដេលើកទី២៣គឺត្រូវបានរៀបចំឡើងលើកទី១ដែលមានប្រធានបទទាក់ទងនឹងប្រទេសថៃ ដោយមានអ្នកស្ម័គ្រចិត្ត៦៦រូប មើលថែលផ្កាអរគីដេដែលគេដាក់តាំងចំនួន ៦.៩៥០។
៣
ព្រានប្រមាញវ័យក្មេងម្នាក់កំពុងសម្រាកនៅជិតសត្វឥន្ទ្រីពណ៌មាសដែលត្រូវបានផ្សាំង ក្នុងពិធីប្រកួតប្រជែងប្រមាញសត្វប្រចាំឆ្នាំនៅទីលានប្រកួត Almaty ក្នុងប្រទេសកាហ្សាក់ស្ថាន។
៤
ក្មេងៗកំពុងមើលរូប Soohorang នៅឯការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង។
៥
នាង Shoma Uno កីឡាករពីប្រទេសជប៉ុនផ្នែកកីឡាជិះស្គីលើទឹកកក កំពុងសម្តែងក្នុងកម្មវិធីរយៈពេលខ្លីផ្នែកបុរស នៅឯការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ ក្នុងទីក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង។
៦
មនុស្សឈប់ដើម្បីថតរូបមុនពេលចាប់ផ្ដើមនៃការកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅន្លែងតាំងវត្ថុសិប្បកម្មនៅជិតស្តាតអូឡាំពិក ក្នុងក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
៧
អនុប្រធានាធិបតីអាមេរិក លោក Mike Pence, លោក Kim Yong Nam ប្រមុខរដ្ឋចាត់តាំងរបស់កូរ៉េខាងជើង និងអ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un ចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។
៨
ក្រុមអ្នកជួយសង្គ្រោះកំពុងលើកកម្ទេចបាក់បែកដើម្បីចូលទៅយកសាកសពរបស់គូស្រកជាចិនហុងកុងនិងកាណាដា ចេញពីអាគារ Yun Tsui ដែលបានទ្រេតក្នុងទម្រង់ដ៏គ្រោះថ្នាក់មួយ នៅទីក្រុង Hualien របស់ចិនតៃវ៉ាន់ ក្រោយពេលទីក្រុងទាំងមូលត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៤រីចទ័រ។
៩
ក្មេងស្រីម្នាក់កំពុងដេកនៅលើវ៉ាលីដាក់អីវ៉ាន់ នៅពេលនាងរង់ចាំក្រុមគ្រួសារដែលកំពុងសុំការអនុញ្ញាតឆ្លងចូលប្រទេសអេហ្ស៊ីបតាមច្រកព្រំដែន Rafah ក្រោយពេលច្រកនេះត្រូវបានអាជ្ញាធរអេហ្ស៊ីបបើកឲ្យដំណើរការសម្រាប់ករណីសប្បុរសធម៌នានា នៅតំបន់ Gaza Strip ភាគខាងត្បូង។
១០
បុរសៗកំពុងលើកពូកដែលពួកគេយកបានពីផ្ទះមួយដែលជន់លិចនៅទីក្រុង Tiquipaya ជិតក្រុង Cochabamba ប្រទេសបូលីវី។
រូបភាពជុំវិញពិភពលោក ០៩ កុម្ភៈ ២០១៨
XS
SM
MD
LG