ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៨ កុម្ភៈ ២០១៨
០៩ កុម្ភៈ ២០១៨
VOA News
បណ្តុំរូបភាពនៃព្រឹត្តិការណ៍និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
ពេជ្រពណ៌សមួយគ្រាប់ដែលមានទឹក ១០២.៣៤ការ៉ាត ត្រូវបានគេលើកបង្ហាញនៅហាងលក់ដេញថ្លៃ Sotheby ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នេះគឺជាពេជ្រដែលមានរាងមូលធំជាងគេរបស់ពិភពលោក ដែលមានភាពល្អឥតខ្ចោះដោយលក្ខខណ្ឌផ្សេងៗរួមមាន ពណ៌ ភាពថ្លា ការកាត់ច្នៃ និងកម្រិតធាតុសុទ្ធ។ ពេជ្រមួយគ្រាប់នេះត្រូវគេរំពឹងថានឹងទទួលបានការដេញថ្លៃក្នុងតម្លៃខ្ពស់រហូតដល់ ៣៣.៧លានដុល្លារ ក្នុងការលក់ជាលក្ខណៈឯកជននៅទីក្រុងឡុងដ៍។
២
សមាជិកស្ត្រីនៃកងយន្តហោះ Aerosuperbatics Wingwalkers របស់ចក្រភពអង់គ្លេសកំពុងសម្តែងការហោះហើរលើកទីមួយក្នុងប្រទេសហ្វីលីពីន ក្នុងពិធី Aerosuperbatics Wingwalkers លើកទី២២ ដែលមានរយៈពេល៤ថ្ងៃ នៅចំណុច Clark ក្នុងខេត្ត Pampanga ស្ថិតនៅខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
៣
វិចិត្រករម្នាក់បានគូររូបបេះដូងដែលធ្វើពី polystyrene នៅខាងមុខហាងក្បែរផ្លូវមួយ មុនពេលថ្ងៃបុណ្យសង្សារចូលមកដល់ នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។
៤
អ្នកហែលទឹកដែលស្លៀកពាក់ជាស្ដេចសមុទ្រ (ឆ្វេង) និងជារូបនាគ កំពុងសម្តែងនៅក្រោមទឹកក្នុងការបង្ហាញដល់សារព័ត៌មានសម្រាប់អបអរសាទរបុណ្យចូលឆ្នាំចន្ទគិត នៅឧទ្យាន S.E.A. នៃរមណីយដ្ឋាន World Sentosa ក្នុងប្រទេសសិង្ហបុរី។
៥
អ្នកស្រី Karen Nyberg ដែលជាអ្នកបើកយានអវកាសរបស់អង្គការ NASA កំពុងសម្លឹងមើលពពុះទឹកដែលរសាត់នៅចម្លោះមុខអ្នកស្រីនិងម៉ាស៊ីនថតរូប ដោយឃើញរូបអ្នកស្រីចាំងនៅលើដំណក់ពពុះនោះ។
៦
ខ្សែការពារលោក Nick Foles (ឆ្វេង) របស់បាល់ទាត់អាមេរិកាំង NFL ឈ្មោះថា Philadelphia Eagles លោក Nate Sudfeld (កណ្ដាល) និងលោក Carson Wentz កំពុងជិះក្នុងក្បួនដង្ហែនិងការអបអរបស់ក្រុមពួកគេ ក្នុងរដ្ឋ Philadelphia។
៧
សត្វសុនកមួយក្បាលនៅក្រុង Tiquipaya ដែលបានជន់លិចដោយទឹកជំនន់ ក្នុងតំបន់ Tiquipaya Cochabamba ប្រទេសបូលីវី។
៨
អ្នកវិទ្យាសាស្ត្រ២រូបកំពុងធ្វើតេស្តសម្លៀកបំពាក់សម្រាប់ពាក់ក្នុងលំហ និងតេស្តរ៉ាដាកំណត់ភូមិសាស្ត្រ នៅវាលខ្សាច់ Dhofar នៅភាគខាងត្បូងប្រទេសអូម៉ង់។ ឧបករណ៍ទាំងនេះនឹងត្រូវប្រើប្រាស់នៅភពព្រះអង្គារនាពេលអនាគត។ វាលខ្សាច់ដែលគ្មានមនុស្សនៅនេះ គឺជាតំណាងឲ្យភពព្រះអង្គារ ដែលអ្នកវិទ្យាសាស្ត្រជាង២០០នាក់មកពីប្រទេសចំនួន២៥ កំពុងប្រើប្រាស់ដើម្បីធ្វើតេស្តបច្ចេកវិទ្យានៅទីវាលសម្រាប់ដំណើរទៅកាន់ភពព្រះអង្គារដោយយានអវកាសមានមនុស្សបើក។ ការធ្វើតេស្តនេះមានរយៈពេល៤សប្តាហ៍ រៀបចំដោយវេទិកាអវកាសអូទ្រីស (Austrian Space Forum)។
៩
អ្នកស្រី Mikala Bagge អ្នកបច្ចេកទេសផ្នែកអភិរក្សកំពុងមើលផ្ទាំងគំនូររបស់វិត្រករ Emil Nolde ដែលដាក់ឈ្មោះថា Dinner in Emmaus ដែលបញ្ចាំងដោយភ្លើង UV ដើម្បីវិភាគរកមើលការខូចខាតក្រោយពេលផ្ទាំងគំនូរនេះត្រូវបានគេលួចយកកាលពីឆ្នាំ២០១៤ ហើយត្រូវបានគេរកឃើញវិញកាលពីខែមករា ឆ្នាំ២០១៨ ក្នុងទីក្រុង Brede ប្រទេសដាណឺម៉ាក។
១០
ហ្វូងសត្វចៀមកំពុងស៊ីស្មៅនៅលើវាលមួយក្នុងភូមិ Divnoye ក្នុងតំបន់ Stavropol ប្រទេសរុស្ស៊ី។
១១
សមាជិកនៃគណៈកម្មការមួយសម្រាប់ការបើកសម្ពោធមួយ កំពុងសម្ដែងសមការស្លៀកពាក់ មួយថ្ងៃមុនពេលពីធីរបាំអូប៉េរ៉ា Opera Ball ចាប់ផ្តើមនៅទីក្រុងវីយែន ប្រទេសអូទ្រីស។
១២
បុរសម្នាក់ដែលមានគូររូបបែបចិននិងបែបអាល្លឺម៉ង់តំបន់ Bavarian នៅលើមុខរបស់គាត់ ចូលរួមក្នុងពិធីបុណ្យខានីវ៉ាលបែបចិន នៅទីក្រុង Dietfurt នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។
១៣
រូបថតដែលបញ្ចេញដោយស្ថាប័នពន្លត់អគ្គិភ័យនិងសង្គ្រោះគ្រាមានអាសន្ន នៃក្រុង Titusville បង្ហាញពីក្រុមអ្នកពន្លត់ភ្លើងព្យាយាមសង្គ្រោះក្មេងប្រុសម្នាក់ដែលលូននៅក្នុងម៉ាស៊ីនដាក់លក់ចំណីនិងភេសជ្ជៈ នៅទីក្រុង Titusville រដ្ឋ Florida។
រូបភាពជុំវិញពិភពលោក ០៨ កុម្ភៈ ២០១៨
Back to top
XS
SM
MD
LG