អាស៊ីខនន័រ Asia Corner៖ ទីផ្សារភាគហ៊ុនអាស៊ីភាគច្រើនធ្លាក់ចុះបន្ទាប់ពីលោក Trump ឈ្នះការបោះឆ្នោតនៅអាមេរិក
ទីផ្សារភាគហ៊ុនអាស៊ីភាគច្រើនធ្លាក់ចុះបន្ទាប់ពីលោក Trump ឈ្នះការបោះឆ្នោតនៅអាមេរិក។ ប្រធានាធិបតីកូរ៉េខាងត្បូងថា កូរ៉េខាងត្បូង«មិនច្រានចោល»ការបញ្ជូនអាវុធទៅអ៊ុយក្រែនឡើយ។ នាយករដ្ឋមន្ត្រីជប៉ុនស្វែងរកឱកាសជួបជាមួយលោក Trump។ ភ្នំភ្លើង Lewotobi Laki Laki នៅឥណ្ឌូណេស៊ីបានផ្ទុះជាលើកទីពីរក្នុងពេលមួយថ្ងៃ។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤៕