ភាគីពាក់ព័ន្ធខាងវិស័យរ៉ែរិះរកមធ្យោបាយអភិវឌ្ឍវិស័យនេះឲ្យមានចិរភាព
ក្រុមវាគ្មិនដែលឆ្លាស់វេនគ្នាជាង១០នាក់មកពីអង្គការ ទីភ្នាក់ងារជំនួយ និងអ្នកតំណាងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែនៅកម្ពុជា បានស្វែងរកដំណោះស្រាយរួមមួយនៅក្នុងសិក្ខាសាលាមួយ ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២១មីនា ដើម្បីឲ្យមានការយករ៉ែដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដោយមាននិរន្តរភាព ដែលរួមមានការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍបរិស្ថាន និងការអភិវឌ្ឍសង្គម ដោយមានការចូលរួមពីគ្រប់ភាគី។ លោកពិន ស៊ីសុវណ្ណរាយការណ៍ពីរាជធានីភ្នំពេញ