ក្រុមអ្នកជំនាញដេញដោលគ្នាអំពីតើពេលណាទើបសេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងអាចងើបឡើងវិញបាន
កាលពីខែមេសា អត្រាគ្មានការងារធ្វើបានកើនដល់ ១៤,៧%។ នេះជាចំនួនច្រើនបំផុតមិនដែលមានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយដោយការិយាល័យសិ្ថតិពលកម្មសហរដ្ឋអាមេរិក។ នេះគឺជាអត្រាគ្មានការងារធ្វើខ្ពស់ជាងគេបំផុត នៅក្នុងមួយខែ ចាប់តាំងពីឆ្នាំ ១៩៤៨ មក នៅពេលដែលការិយាល័យស្ថិតិពលកម្មសហរដ្ឋអាមេរិកបានចាប់ផ្តើមតាមដានចំនួនអ្នកគ្មានការងារធ្វើមក។ ខណៈក្រុមអ្នកជំនាញប្រចាំសេតវិមានសង្ឃឹមថា សេដ្ឋកិច្ចអាមេរិកនឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ អ្នកផ្សេងទៀតគិតខុសពីនេះ។ អ្នកស្រី Elizabeth Leeនៃវីអូអេ រាយការណ៍អំពីរឿងនេះពី Los Angeles ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល។