អតីតប្រធានគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យមួយនៃតុលាការសហរដ្ឋអាមេរិកក្នុងរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ ពីបទទទួលសំណូកពីក្រុមហ៊ុនមួយដែលផ្គត់ផ្គង់ម៉ាស៊ីនបោះឆ្នោត សម្រាប់ការបោះ ឆ្នោតឆ្នាំ២០១៦នៅហ្វីលីពីន។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃសុក្រថា លោក Andres Bautista ហៅ Andy អាយុ៦០ឆ្នាំ ប្រឈមបទចោទគុបគិតមួយករណី ក្នុងការប្រព្រឹត្តការលាង លុយកខ្វក់ និង ៣ករណីនៃការលាងលុយអន្តរជាតិ។ នេះបើយោងតាមសេចក្តីថ្លែង ការណ៍មួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍សរសេរថានាយកប្រតិបត្តិ៣នាក់នៃក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបោះ ឆ្នោត ក៏ត្រូវបានចោទប្រកាន់ដែរពីបទ«ចូលរួមក្នុងផែនការសូកប៉ាន់និងលាងលុយកង្វក់ ដើម្បីរក្សានិងទទួលបានអាជីវកម្មទាក់ទងនឹងការបោះឆ្នោតនៅហ្វីលីពីនឆ្នាំ២០១៦»។
ក្រសួងយុត្តិធម៌ មិនបានបង្ហាញឈ្មោះក្រុមហ៊ុននេះទេ តែនាយកប្រតិបត្តិម្នាក់ដែលត្រូវបានចោទប្រកាន់នោះ មានឈ្មោះថា Roger Alejandro Pinate Martinez អាយុ៤៩ឆ្នាំជាពលរដ្ឋវ៉េណាស៊ុយអេឡា និងជាអ្នករស់នៅក្នុងរដ្ឋ Florida ដែលជាសហស្ថាប និកក្រុមហ៊ុន Smartmatic។
ការចោទប្រកាន់រៀបរាប់ថានៅចន្លោះឆ្នាំ២០១៥ដល់២០១៨ លោក Pinate និងឈ្មោះ Jorge Miguel Vasquez អាយុ៦២ឆ្នាំ និងអ្នកផ្សេងទៀត «បោះសូកប៉ាន់លុយយ៉ាងតិច១លានដុល្លារ»ដល់លោក Bautista។
លោក Pinate និងឈ្មោះ Vasquez ម្នាក់ៗត្រូវបានរងការចោទប្រកាន់មួយករណីពីបទឃប់ឃិត រំលោភច្បាប់ស្តីពីអំពើពុករលួយបរទេស៕