ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ញានិម្មិត AI ត្រូវ​រៀន​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ


បញ្ញានិម្មិត AI ត្រូវ​រៀន​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:26 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​បញ្ញានិម្មិត A.I. បាន​នាំ​មក​នូវ​ការ​រំភើប​អំពី​អនាគត​នៃ​បែប​បទ​រស់នៅ ធ្វើការ​ និង​កម្សាន្ត​របស់​យើង។ ប៉ុន្តែ​បញ្ហា​ប្រឈម​​ធ្ងន់ធ្ងរ​​ថ្មីៗ​នេះ ដែល​មាន​ដូច​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ការ​បាត់បង់​ឯកជនភាព ការ​សម្រេច​ចិត្ត​លំអៀង​របស់​បញ្ញានិម្មិត A.I. និង​អាវុធ​ស្វ័យប្រវត្តិ ក៏​បាន​នាំ​មក​នូវ​ការ​ព្រួយ​បារម្ភ​​ខាង​សីលធម៌​ លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏​មាន​អានុភាព​ខ្លាំង​ខ្លា​នេះ​ផង​ដែរ។ សាកលវិទ្យាល័យ Stanford បាន​ប្រមូល​ផ្តុំ​ក្រុម​អ្នក​ដឹកនាំ​បច្ចេកវិទ្យា AI អ្នក​នយោបាយ និង​អ្នក​ជំនាញ​មក​ពី​ជុំវិញ​ពិភពលោក ដើម្បី​ស្វែង​រក​វិធីសាស្រ្ត​បង្កើត​បច្ចេកវិទ្យា​បញ្ញា​និម្មិត A.I. ប្រកប​ដោយ​ក្រមសីលធម៌។ លោក ចាប ចិត្រា នៃ VOA រាយការណ៍​ពី​ទីក្រុង Palo Alto រដ្ឋ California។

XS
SM
MD
LG