បន្ទាប់ពីការធ្លាក់ព្រិលតូចមួយ រដូវរងារកំពុងធ្វើឲ្យអ្នករស់នៅភាគកើតសហរដ្ឋអាមេរិកត្រៀមខ្លួនសម្រាប់ព្យុះព្រិលដ៏ធំមួយ។ ព្យុះនេះត្រូវបានរំពឹងថានិងប៉ះពាល់ដល់មនុស្ស ១០លាននាក់ពី ទីក្រុងកេនតាក់គី រហូតដល់ប្រទេសអង់គ្លេសថ្មី តាំងពីល្ងាចថ្ងៃសុក្រដល់ថ្ងៃអាទិត្យ៕
កម្រងរូបភាព៖ ព្យុះព្រិលដ៏កម្របានចាប់ផ្តើមធ្លាក់នៅឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិក

១
ទិដ្ឋភាពចរាចរឡានឈូសព្រិលកំពុងធ្វើដំនើរទៅទិសខាងជើង និងអន្តររដ្ឋ៩៥ នៅពេលព្រិលចាប់ផ្តើមធ្លាក់ក្នុងក្រុង Ashland រដ្ឋ Virginia កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ មួយភាគធំ នៃរដ្ឋ Virginia ស្ថិតក្រោមការប្រកាសអាសន្នព្យុះ៕

២
នេះគឺជាទិដ្ឋភាពអ្នកធ្វើដំនើរបណ្តើរឆ្កែរបស់គាត់កណ្តាលវិថី Monument ក្នុងក្រុង Richmond រដ្ឋ Virginia កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។

៣
លោក Donna Przychodzki នៃ Secaucus, N.J.,ចាកចេញពីហាងលក់គ្រឿងដែក Meadowlands Hardware ជាមួយនឹងប៉ែលចូកព្រិលដែលគាត់បានទិញទុកសម្រាប់ព្យុះព្រិលចុងសប្តាហ៏នេះ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៦ ក្នុងក្រុង Rutherford រដ្ឋ New Jersey។

៤
នេះជារូបភាពផ្កាយរណបរបស់អង្គការណាសា(NASA) និង អង្គការមហាសមុទ្រជាតិនិងរដ្ឋបាលធាតុអាកាស(NOAA) កំពុងតាមដានព្យុះព្រិលដ៏ធំ ដែលត្រូវបានរំពឹងទុកថានឹងនាំមកនូវព្រិលធ្លាក់ក្នុងតំបន់អាត្លង់ទិកកណ្តាលរបស់សហរដ្ឋអាមេរិក ក្នុងថ្ងៃទី២២និង២៣ មករា។ ផ្កាយរណប Soumi NPP របស់អង្គការ NASA និង NOAA បានចាប់រូបភាពដែលជិតមានព្យុះនេះនៅប្រហែលម៉ោង ២ៈ៣៥ នាទីព្រឹក កាលពីថ្ងៃទី២២ មករា ឆ្នាំ២០១៦។

៥
ព្រិលបានចាប់ផ្តើមស្អិតលើមួកនិងអាវធំក្រៅ របស់ក្រុមប៉ូលិសនៃវិមានរដ្ឋសភារបស់សហរដ្ឋអាមេរិក នៅខាងមុខវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១៦។

៦
ជើងហោះហើរដែលត្រូវបានលុបចោលបានត្រូវបង្ហាញលើតារាងព័ត៌មាននៅឯអាកាសយានដ្ឋាន Laguardia ទីក្រុងញូវយ៉ក មុនពេលដែលព្យុះព្រិលខិតមកដល់ កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១៦។

៧
នេះជាទិដ្ឋភាពបុរសម្នាក់ដើរកាត់ព្រិលដ៏ក្រាស់ក្នុងទីប្រជុំជន Nashville រដ្ឋ Tennessee កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១៦។ ទីប្រជុំជននេះគ្មានមនុស្សឆ្លងកាត់ទេដោយសាររដ្ឋាភិបាលបានបិទទ្វារការិយាល័យនៅថ្ងៃដែលមានព្រិលធ្លាក់ខ្លាំង។

៨
ទិដ្ឋភាពនិយោជិករបស់ក្រុមហ៊ុនថាមពល Duke ធ្វើការឲ្យមានកម្លាំងអគ្គីសនីឡើងវិញក្នុងសង្កាត់មួយនៅ ក្រុង Matthews រដ្ឋ Carolina ខាងជើងកាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១៦។

៩
ទិដ្ឋភាពនៃមហាវិថី Pennsylvania ដែលនៅចំពីមុខវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនស្ទើរតែគ្មានមនុស្សពីព្រលឹមកាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១៦ ខណៈពេលដែលរដ្ឋធានីនេះបានផ្តោតសំខាន់ក្នុងការត្រៀមខ្លួនសម្រាប់ព្យុះព្រិលដ៏ធំដែលនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។

១០
ហាងលក់ទំនិញមួយក្នុងទីក្រុង រ៉ាលី រដ្ឋ Carolina ខាងជើងបានផ្សព្វផ្សាយឧបករណ៏ដែលមានសារៈសំខាន់សម្រាប់ព្យុះព្រិលដ៏ធំមុនគេក្នុងរដូវរងានេះកាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១៦។

១១
លោក Vincent Ayd រូបខាងឆ្វេងជាម្ចាស់នៃហាង Ayd Hardware នៅក្រុង Towson រដ្ឋ Maryland និង អ្នកបើកបរ លោក Mike Jock ដែលរស់នៅក្រុង Newark រដ្ឋ Deleware ជញ្ជូនប៉ែលលចូកព្រិលជាច្រើននិងឧបករណ៏រំលាយទឹកកកក្នុងក្រុង Towsonកាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១៦។

១២
រូបខាងស្តាំគឺ លោក Michael Torney កំពុងមើល អតិថិជនលើកស្បោងទឹកកកដែលរលាយនៅហាងStrosniders ក្នុងទីក្រុង Silver Spring រដ្ឋ Maryland កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១៦។