ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដូវកាលទី១ ភាគទី១៦៖ លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅក្នុងភាគទី ១៦ ដែល​ជា​ភាគ​ចុងក្រោយ​របស់​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» លោក​អ្នក​នាង​ឈ្វេង​យល់​ដឹង​អំពី​​លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក​ និង​ឥទ្ធិពល​របស់​វា​មក​លើ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក អ៊ូ វីរៈ ស្ថាបនិក​និង​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ «វេទិកា​អនាគត»។ លោក អ៊ូ វីរៈ គឺជា​អ្នក​ជំនាញ​និង​អ្នកស្រាវជ្រាវ​ឯករាជ្យ​អំពី​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​ក៏​ជា​អ្នក​វិភាគ​ដ៏​លេច​ធ្លោ​មួយ​រូប អំពី​បច្ចុប្បន្នភាព​នៃ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​ផ្តួចផ្តើម​និង​ដឹកនាំ​ឲ្យ​មាន​គម្រោង​ស្រាវជ្រាវ​និង​បោះពុម្ព​ជា​សៀវភៅ​បីក្បាល​ដែល​មាន​ចំណង​ជើង​ថា «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» លោក វីរៈ ក៏​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក​សម្រាប់​កម្រង​សៀវភៅ​នេះ ស្តី​អំពីឥទ្ធិពល​នៃ​លំហូរ​ថ្មី​​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​ពិភពលោក និង​មក​លើ​កម្ពុជា៕

XS
SM
MD
LG