ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការពារបរិស្ថានបារម្ភពីការខូចខាតជាអចិន្ត្រៃយ៍ ដោយជញ្ជាំងនៅបណ្តោយព្រំដែនម៉ិកស៊ិកនិងអាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាឲ្យបញ្ឈប់ការសង់ជញ្ជាំងនៅតាមបណ្តាយព្រំដែនរវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក ដោយរដ្ឋបាលរបស់លោក កំពុងពិចារណាអំពីការលុបចោលគម្រោងសាងសង់នេះ ដែលជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈរបស់អតីតប្រធានាធិបតី Donald Trump។ អ្នកការពារបរិស្ថាន និយាយថា ការប្រញាប់ប្រញាល់សង់ជញ្ជាំង ក្នុងរយៈពេលចុងក្រោយនៃអាណត្តិរបស់រដ្ឋបាលលោក ត្រាំ បានបង្កើតឲ្យមានបញ្ហាបរិស្ថានជាច្រើន នៅក្នុងដែនជម្រកសត្វព្រៃ ដែលពីមុនត្រូវបានទទួលការការពារ ដោយរដ្ឋាភិបាលសហព័ន្ធ និងជាទឹកដីរបស់ជនជាតិដើមផងដែរ។ អ្នកស្រី Megan Janetsky រាយការណ៍អំពីរឿងនេះ ពីតំបន់ជម្រកសត្វព្រៃជាតិ San Bernardino នៅភាគខាងត្បូងនៃរដ្ឋ Arizona។ លោក ជ្រា វណ្ណារិទ្ធ សូមសេចក្តីប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG