កោះ Ellis Island ជាច្រកចូលអាមេរិកដ៏សំខាន់របស់ជនចំណាកស្រុកនៅដើមសតវត្សរ៍ទី២០
ការធ្វើអន្តោប្រវេសន៍ក្នុងសហរដ្ឋអាមេរិកមិនតែងតែលំបាកឬជួបវិបត្តិនោះឡើយ។ កាលពី១០០ឆ្នាំមុន ជនអន្តោប្រវេសន៍ដែលមកដល់អាមេរិក ត្រូវផ្តល់ឈ្មោះ ការងារនិងប្រាប់ពីកន្លែងចូល នៅពេលមកដល់អាមេរិក។ មនុស្សរាប់លាននាក់បានមកដល់អាមេរិកតាមច្រកកោះ Ellis Island ដែលជាមជ្ឈមណ្ឌលដំណើរការផ្នែកអន្តោប្រវេសន៍ អស់រយៈពេលជាង៦២ឆ្នាំ។ ច្រកមួយនេះបានបិទឈប់ដំណើរការអន្តោប្រវេសន៍កាលពី៧០ឆ្នាំកន្លងទៅនៅក្នុងខែនេះ។ អ្នកស្រី Evgeny Maslov រាយការណ៍ពីស្ថានភាពជនចំណាកស្រុកចូលតាមកោះ Ellis Island។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួលដូចតទៅ៖