និស្សិត សុន ស្រីសួគ៌ ចង់ឲ្យរដ្ឋាភិបាលថ្មីបង្កើនទីផ្សារកសិកម្ម និងផលិតកម្មឧស្សាហកម្ម
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា សុន ស្រីសួគ៌ និស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ រំពឹងចង់ឲ្យរដ្ឋាភិបាលថ្មី បង្កើនទីផ្សារកសិកម្ម និងផលិតកម្មឧស្សាហកម្ម។