ការបោះឆ្នោតក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ នៅពេលខាងមុខជាឱកាសមួយដើម្បីឲ្យប្រជាពលរដ្ឋខ្មែរជ្រើសរើសមេដឹកនាំល្អៗ។ បច្ចុប្បន្ននេះមិនដូចជាពេលកន្លងមក ដែលមេដឹកនាំត្រូវគេចាប់ដាក់ឲ្យកាន់អំណាចនោះទេ។ នេះជា អត្ថាធិប្បាយរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាពេលលោកធ្វើជាវាគ្មិននៃកម្មវិធីហេឡូវីអូអេ នៅរាត្រីថ្ងៃព្រហស្បតិ៍ទី៥ខែមករាឆ្នាំ២០១២ ដែលពិភាក្សាអំពីប្រធានបទស្តីពីផលប្រយោជន៍នៃការ ជ្រើសរើសមេដឹកនាំល្អចេញពីការបោះឆ្នោត។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី០៥ ខែមករា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com