នៅចំពេលដែលគណបក្សនយោបាយកំពុងប្រមូលលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅល្ងាច និងព្រលប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារ VOA បានស្ថិតនៅចាំជួបសម្ភាសមន្ត្រីគន្លឹះៗរបស់គណបក្សសង្គ្រោះជាតិ មុនពេលនឹងបានកិច្ចសម្ភាសន៍ផ្ដាច់មុខ ជាមួយអ្នកនាំពាក្យបក្ស លោក យឹម សុវណ្ណ ដែលបានថ្លែងថា បក្សប្រឆាំងឈ្នះតំណែងមេឃុំចៅសង្កាត់ប្រមាណ៥រយកន្លែងទូទាំងប្រទេសដែលមាន១.៦៤៦ឃុំសង្កាត់។
នៅក្នុងស្នាក់ការបក្សជំទាស់ យប់ប្រកាសលទ្ធផលឆ្នោត

១
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិផ្ដល់បទសម្ភាសក្នុងកិច្ចសន្ទនាផ្សាយផ្ទាល់ជាមួយ VOA តាមហ្វេសប៊ុក ពីក្នុងទីស្នាក់ការកណ្ដាលគណបក្សនៅចាក់អង្រែនាព្រលប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបូកបញ្ចប់។ (អូន ឆេងប៉រ/VOA)

២
លោក កឹម សុខា ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន VOA នៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយលទ្ធផលបោះឆ្នោតឃុំសង្កាត់ត្រូវបានប្រកាសជាបណ្ដើរៗ។ (អូន ឆេងប៉រ/VOA)

៣
លោក កឹម សុខា ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន VOA នៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយលទ្ធផលបោះឆ្នោតឃុំសង្កាត់ត្រូវបានប្រកាសជាបណ្ដើរៗ។ (អូន ឆេងប៉រ/VOA)

៤
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិផ្ដល់បទសម្ភាសក្នុងកិច្ចសន្ទនាផ្សាយផ្ទាល់ជាមួយ VOA តាមហ្វេសប៊ុក ពីក្នុងទីស្នាក់ការកណ្ដាលគណបក្សនៅចាក់អង្រែនាព្រលប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបូកបញ្ចប់។ (អូន ឆេងប៉រ/VOA)

៥
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបង្ហាញស្នាមទឹកជ្រលក់នៅលើម្រាមដៃក្នុងអំឡុងពេលផ្ដល់បទសម្ភាសផ្សាយផ្ទាល់ជាមួយ VOA តាមហ្វេសប៊ុក ពីក្នុងទីស្នាក់ការកណ្ដាលគណបក្សនៅចាក់អង្រែនាព្រលប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោយលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបូកបញ្ចប់។ (អូន ឆេងប៉រ/VOA)

៦
រូបអតីតមេបក្សជំទាស់ លោក សម រង្ស៊ី ត្រូវបានបញ្ឈរតាំង នៅពេលដែលក្រុមការងារ VOA ធ្វើដំណើរចូលទៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅព្រលប់ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺនៅក្រោយការបោះឆ្នោតឃុំសង្កាត់ ដែលលោក សម រង្ស៊ី ធ្លាប់រំពឹងថា នឹងមានលទ្ធផលអាចនាំមកនូវការវិលត្រឡប់ចូលមាតុភូមិរបស់លោកវិញ។ (អូន ឆេងប៉រ/VOA)

៧
ក្រុមការងារម្នាក់នៃVOA កំពុងធ្វើការផ្ទៀងផ្ទាត់ បច្ចេកទេសសម្លេង អំឡុងការផ្សាយផ្ទាល់បទសម្ ភាសជាមួយលោក យឹម សុវណ្ណ ប្រធានបក្សសង្គ្រោះជាតិ ក្នុងទីស្នាក់ការកណ្ដាលរបស់បក្ ស។ (អូន ឆេងប៉រ/VOA)

៨
ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ កំពុងមមាញឹកប្រមូលបូកសរុបលទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងទីស្នាក់ការកណ្ដាលគណបក្សជំទាស់ នៅវេលាម៉ោងជិត១០យប់ ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)