លោករ័ត្ន ហុក បេក្ខជនបណ្ឌិតផ្នែករដ្ឋបាល និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យរដ្ឋមីស្ស៊ីស្ស៊ីពី សហរដ្ឋអាមេរិកបានពិភាក្សាអំពីប្រសិទ្ធភាពនៃការចាត់ចែងធនធានមនុស្សក្នុងវិស័យសាធារណៈ។ លោក រ័ត្ន ហុក គឺជាអ្នកស្រុកឫស្សីកែវ ក្រុងភ្នំពេញ។ មុននឹងបានមកសិក្សានៅសាកលវិទ្យាល័យរដ្ឋមីស្ស៊ីស្ស៊ីពីនៅកម្ពុជា លោក រ័ត្ឋ ហុក គឺជានាយករងវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកធ្លាប់ធ្វើជាប្រធានដេប៉ាតឺម៉ង់ភាសាអង់គេ្លស និងជាអ្នកបកប្រែភាសាអង់គ្លេសដ៏ជំនាញម្នាក់។ នៅពេលលោកកំពុងសិក្សាថ្នាក់នៅសាកលវិទ្យាល័យរដ្ឋមីស្ស៊ីស្ស៊ីពី លោកក៏បង្រៀនថ្នាក់បរិញ្ញានូវមុខវិជ្ជារដ្ឋាភិបាលអាមេរិកផងដែរ។ បើនិយាយពីប្រវត្តិនៃការសិក្សាវិញលោករ័ត្ន ហុក បានបញ្ចប់មធ្យមសិក្សានៅវិទ្យាល័យឫស្សីកែវក្នុងឆ្នាំ១៩៩០ ទទួលបានបរិញ្ញាប័ត្រភាសាអង់គ្លេសពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ១៩៩៥ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាវិទ្យាអនុវត្ត (Applied Linguistics) ពីសាកលវិទ្យាល័យ Macquarie នៃប្រទេសអូស្តា្រលីនៅឆ្នាំ ១៩៩៨។ លោក រ័ត្ន ហុក បច្ចុប្បន្នទទួលបានអាហារូបករណ៍ Fulbright មករៀនថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យរដ្ឋមីស្ស៊ីស្ស៊ីពី សហរដ្ឋអាមេរិក។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com