ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​លុប​ចោល​ផែនការ​បញ្ជូន​សិស្ស​ទៅ​ប្រឡង​គណិតវិទ្យា​នៅ​ប្រទេស​ហូឡង់​


កម្មវិធី​ប្រឡង​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៨​ខែ​កក្កដា​នេះ ​ដោយ​មាន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​មក​ពី​ប្រទេស​ចំនួន​១០០​ ចូលរួម​សម្រាប់​ដណ្តើម​ពាន​រង្វាន់​មេដាយ​​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ ពិភពលោក​សម្រាប់​
កម្មវិធី​ប្រឡង​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៨​ខែ​កក្កដា​នេះ ​ដោយ​មាន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​មក​ពី​ប្រទេស​ចំនួន​១០០​ ចូលរួម​សម្រាប់​ដណ្តើម​ពាន​រង្វាន់​មេដាយ​​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ ពិភពលោក​សម្រាប់​

សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ចំនួន​៦​រូប​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ក្រសួង​អប់រំ​ ដែល​បាន​ប្រកាស​លប់​ចោល​ផែនការ​បញ្ជូន​សិស្ស​កម្ពុជា​ទៅ​ចូល​រួម​ប្រឡង​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ហូឡង់​ (Netherlands)។

«ខកចិត្ត​ហើយ​ពួកខ្ញុំ​ និយាយ​ទៅ​ដល់​ឥឡូវ​ឡើង​ចង់​បាក់​ទឹក​ចិត្ត​ទាំងអស់​គ្នា​ដឹង​ឆ្នាំ​ក្រោយ​រៀន​ទៅ​ម៉េច​ទៀត​ផង»។

សិស្ស​សុខុន​ រ៉េនី​ ជា​សិស្ស​ពូកែ​មួយ​រូប​នៅ​ក្នុង​ចំណោម​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ចំនួន​៦​រូប​ផ្សេង​ទៀត​ ដែល​ខក​ខាន​មិន​បាន​ទៅ​ចូលរួម​ប្រកួតប្រជែង​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ ហូឡង់។

កម្មវិធី​ប្រឡង​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភព​លោក​នេះ​ និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៨​ខែ​កក្កដា​នេះ ​ដោយ​មាន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​មក​ពី​ប្រទេស​ចំនួន​១០០​ ចូលរួម​សម្រាប់​ដណ្តើម​ពាន​រង្វាន់​មេដាយផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភពលោក​សម្រាប់​សិស្ស​ផ្នែក​មធ្យមសិក្សា។

ប្រទេស​កម្ពុជា​គ្រោង​នឹង​បញ្ជូន​សិស្ស​ចំនួន​៦​រូប​ មក​ពី​ខេត្ត​កណ្តាល​ កំពង់ចាម​ បាត់ដំបង​ ពោធិ៍សាត់​ និង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួតប្រជែង​នេះ។​ ក៏ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៨​ខែ​មិថុនា​កន្លង​ទៅ​នេះ​ ក្រសួង​អប់រំ​បាន​ប្រកាស​លុបចោល​ក្នុង​ការ​បញ្ជូន​សិស្ស​កម្ពុជា​ទៅ​ចូលរួម​ប្រកួតប្រជែង។

មន្រ្តី​ក្រសួង​អប់រំ​នៅ​ថ្ងៃអង្គារ​នេះ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ឲ្យ​បាន​ពិស្តារ​អំពី​មូលហេតុ​ក្នុង​ការ​មិន​បញ្ជូន​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ទៅ​ចូលរួម​ប្រកួតប្រជែង​នេះ​ទេ​ គ្រាន់តែ​បាន​បញ្ជាក់​ថា​ ក្រសួង​អប់រំ​បាន​ជូន​ដំណឹង​ទៅ​ប្រទេស​ហូឡង់​រួចហើយ ​អំពី​ការ​ខកខាន​មិនបាន​បញ្ជូន​សិស្ស​កម្ពុជា​ទៅ​ចូលរួម​ប្រឡង​នោះ។

លោក​ អ៊ូ អេង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​វាយតម្លៃ​គុណភាព​អប់រំ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ។​ ដោយ​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ៖

«ខ្ញុំ​អត់បាន​ដឹង​ផង​ ថ្នាក់ដឹកនាំ​សម្រេច​ម៉េ​ច ខ្ញុំ​អត់បាន​ដឹង​ផង»។

សិស្ស​ពូកែ​ទូទាំង​ប្រទេស​ចំនួន​៦​រូប​ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​ចូលរួម​ប្រកួតប្រជែង​ផ្នែក​គណិតវិទ្យា​លំដាប់​ថ្នាក់​ពិភពលោក​នេះ​ រួមមាន​ យុវជន​សុខុន រ៉េនី ​ហែម សុភីរ៉ាត់​ ហំ ស៊ីវម៉េង ​ឈួន សហធន​ ទៀង ចាន់សុជាតិ​ និង​អៀង ទិត្យា។

យុវជន​ សុខុន រ៉េនី​ អាយុ​១៥​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១១ ​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ក្រុង​ភ្នំពេញ​ បាន​ និយាយ​ថា​ ក្រសួង​អប់រំ​មិន​បាន​បញ្ជាក់​ហេតុផល​ឲ្យ​បាន​ប្រាកដ​ប្រជា​ទេ។​ ដូច្នេះ​អ្វី​ដែល​ពួកគេ ​បាន​ខិតខំ​ប្រឹងប្រែង​ គឺ​គ្មាន​តម្លៃ​សម្រាប់​សិស្ស​ ដែល​តំណាង​មក​ពី​ប្រទេស​កម្ពុជា។

«និយាយ​ទៅ​ បាក់​ទឹកចិត្ត​ទាំងអស់​គ្នា​ ម្នា​ក់ៗ​គិតទៅ​ខាត​ ព្រោះ​យើង​អត់​បាន​រៀន​ អត់​បាន​អ្វី​ ហើយ​និយាយ​ទៅ​ ទោះបី​យើង​ទៅ​រៀន​វិញ​ចាប់ផ្តើម​ពី​ដំបូង​វិញ​ អត់​បាន​រៀន​ទី​១១​ផង​ និយាយ​ទៅ​ពួក​ខ្ញុំ​វេទនា»។

ចំណែក​សិស្ស​ហែម សុភីរ៉ាត់​ ជា​សិស្ស​ថ្នាក់​ទី​១១ ​មក​ពី​វិទ្យាល័យ​ព្រះសីហនុ ​ខេត្ត​កំពង់ចាម​ បាន​ធ្លាក់​ទឹកចិត្ត​នៅ​ពេល​ដែល​ក្រសួង​អប់រំ​បាន​លុបចោល​មិន​ឲ្យ​ទៅ​ចូលរួម​ការប្រឡង​នេះ។

«សំខាន់​ យើង​ចង់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​ បាន​យើង​ដឹង​ថា​ អស់ចិត្ត​យើង​ថា​ ក្រសួង​មាន​បញ្ហា​អ្វី ​ដែល​ថា​មិន​ឲ្យ​យើង​ទៅ។​ អាហ្នឹង ​យើង​ទទួល​យក​បាន​នូវ​បញ្ហា​ហ្នឹង​ ដល់​យើង​អត់ដឹង​សោះ​អញ្ចឹង​ យើង​សោកស្តាយ​ដែរ​ ពីព្រោះ​យើង​អត់បាន​ទៅ»។

លោក​ រឿង សោភណ្ឌ ​គ្រូ​បណ្តុះ​បណ្តាល​ផ្នែក​គណិតវិទ្យា​បន្ថែម​ដល់​សិស្ស​ទាំង​៦រូប​នេះ​ បាន​និយាយ​ថា​ ក្រសួង​អប់រំ​ បាន​ធ្វើ​ឲ្យ​សិស្ស​បាក់​ទឹកចិត្ត​ក្នុង​ការ​សិក្សា។​ លោក​បាន​និយាយ​ទៀត​ថា​ នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ សិស្ស​ពូកែ​ផ្នែក​គណិត្យវិទ្យា ​និង​ត្រូវ​ប៉ះពាល់។

«ទីមួយ​វា​ធ្វើ​ឲ្យ​អារម្មណ៍​ក្មេង ​លែង​ចង់​រៀន​ ហើយ​វា​ខូច​ទឹកចិត្ត​ វា​នឹង​អាច​ធ្វើ​ឲ្យវិ​ស័យ​អប់រំ​ខាង​ផ្នែក​គណិតវិទ្យា​អន់​ វា​អន់​ធាក់​ថយ​ទៅវិញ »។

លោក​ រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​ បាន​ស្តី​បន្ទោសថា​ យុវជន​កម្ពុជា​នឹង​អស់​ជំនឿ​ទៅលើ​វិស័យ​សិក្សា​នៅ​កម្ពុជា។

«វា​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​ការ​សិក្សា​គុណភាព​អប់រំ​ផង ​បើសិន​អន្តរជាតិ​ ពិភពលោក​គេ​បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ហើយ​ យើង​គួរតែ​បញ្ជូន​នូវ​យុវជន ​ដែល​គាត់​ពូកែ​ខាង​គណិតវិទ្យា ​បាន​ទៅ​ចូលរួម​ប្រកួត»។

ក្រសួង​អប់រំ​ធ្លាប់​បាន​បញ្ជូន​សិស្ស​ពូកែ​នៅ​ទូទាំង​ប្រទេស ​ផ្នែក​គណិតវិទ្យា​ រូបវិទ្យា​ គីមីវិទ្យា ​និង​ផ្នែក​ វិទ្យាសាស្រ្ត​ទៅ​ចូលរួម​ប្រកួត​ប្រជែង​នៅ​ឯ​ក្រៅ​ប្រទេស ​ចាប់តំាង​ពី​ឆ្នាំ​២០០៣ ​រហូត​ដល់​ឆ្នាំ​២០១០។

សិស្ស​ពូកែ ​ដែល​បាន​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​ឯ​ក្រៅ​ប្រទេស​ ធ្លាប់បាន​ទទួល​មេដាយមាស​ចំនួន​ពីរ​ (មេដាយ)​ប្រាក់​ចំនួន​១៥​ និង​សំរិទ្ធ​ចំនួន​ជាង​៣០៕

XS
SM
MD
LG