ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​អប់រំ​សុំ​ឱ្យ​ទប់​ស្កាត់​សកម្មភាព​សិស្ស​ខិលខូច​នៅ​ទិវា​នៃ​ក្តីស្រឡាញ់


រូបឯកសារ៖ លោក​ហង់ ជួនណារ៉ុន​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំកម្ពុជា ក្នុង​ពេល​​លោក​ថ្លែង​​ទៅ​កាន់​​អ្នកកាសែត កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ហង់ ជួនណារ៉ុន​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំកម្ពុជា ក្នុង​ពេល​​លោក​ថ្លែង​​ទៅ​កាន់​​អ្នកកាសែត កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

ក្រសួង​អប់​រំ​កម្ពុជា​បានស្នើ​សុំឱ្យ​គ្រឹះស្ថាន​សិក្សា​រដ្ឋ​និង​ឯកជន​ទប់​ស្កាត់​សកម្ម​ភាព​ខុស​ឆ្គង​មួយ​ចំនួន​របស់​សិស្សានុសិស្ស​ក្នុង​ឱកាស​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ​នេះ។

ក្រសួង​អប់រំ​ យុវជន​និង​កីឡាបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ណែនាំ​ដែល​បាន​ចេញ​កាលពីថ្ងៃ​អង្គារ​ថាខ្លួនបាន​សង្កេត​ឃើញ​ថា​សិស្សា​នុសិស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា​បុណ្យ​នៃក្តី​ស្រឡាញ់​ថាជាថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​រវាង​គូ​ស្នេហ៍‍ទៅវិញ។

លោក​ហង់ ជួនណារ៉ុន​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​នោះ​ថា​៖

«ទិវា​នេះ​ពុំមែន​ជាពិធី​បុណ្យ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ ហើយ​ពី​អតីតកាល​ក៏​គ្មានការរៀបចំ​បុណ្យ​របៀប​នេះ​ដែរ‍។​ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ទិវា​នេះ​កាន់​តែ មាន​ឥទ្ធិពល​ធំឡើងៗ​ធ្វើ​ឱ្យ​យុវវ័យ​ភ្លើតភ្លើន​ភ្លេច​ការ​សិក្សា​ បាត់​បង់​កិត្តិយស​ សេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​និង​ក្រុម​គ្រួសារ​ផងដែរ ប្រាស់​ចាក​វប្បធម៌​និង​ប្រពៃណី​ជាតិ​ដ៏ផូរផង់​របស់​ខ្មែរ​ទៀតផង‍»។​

ផ្កា​កុលាបដែល​គេ​ដាក់​លក់​នៅក្នុង​ថ្ងៃបុណ្យនៃ​ក្តីស្រឡាញ់។
ផ្កា​កុលាបដែល​គេ​ដាក់​លក់​នៅក្នុង​ថ្ងៃបុណ្យនៃ​ក្តីស្រឡាញ់។

ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​មាន​ប្រារព្ធ​នៅ​បណ្តា​បស្ចិម​ប្រទេស​មួយ​ចំនួន។ នៅ​សហរដ្ឋ​អាមេរិក​សូម្បី​សិស្ស​នៅ​ថ្នាក់​បឋម​សិក្សា​មួយ​ចំនួន​ក៏​ត្រូវសាលារៀន​ណែនាំ​ឱ្យ​មាន​ការ​ត្រៀម​អំណោយ​សម្រាប់​ប្តូរ​គ្នា​ទៅវិញ​ទៅមក​ប៉ុន្តែ​ក្នុង​ន័យ​មិត្តភាព​និង​ការ​រាប់​អាន​គ្នាប៉ុណ្ណោះ។ ​

XS
SM
MD
LG