ការរំញ្ជួយដី ៦ រ៉ិចទ័របានវាយប្រហារនៅប្រទេសអ៊ីតាលីកណ្តាល កាលពីម៉ោង ៣ និង៣៦នាទី ទៀបភ្លឺ (ម៉ោងនៅក្នុងស្រុក) រួមទាំងទីក្រុងរ៉ូម កន្លែងដែលប្រជាជនក៏ទទួលឥទ្ធិពលរញ្ជួយដ៏យូរបន្ទាប់ពី ការរំញ្ជួយនៅកណ្តាលប្រទេសនេះផងដែរ។
កម្រងរូបភាព៖ «គ្រោះរញ្ជួយដី បានវាយប្រហារអ៊ីតាលី»

1
បុរសម្នាក់ដើរកាត់គំនរបាក់បែកបន្ទាប់ពីការរញ្ជួួយដីនៅក្នុងទីក្រុង Pescara del Tronto ប្រទេសអ៊ីតាលីកណ្តាលកាលពីថ្ងៃទី ២៤ សីហា ២០១៦។

2
ក្រុមពន្លត់អគ្គិភ័យកំពុងរុករកមនុស្សក្នុងគំនរបាក់បែកបន្ទាប់ពីអគារមួយបានរលំក្នុងទីក្រុង Amatrice ប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៤ សីហា ២០១៦ ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដី ៦ រ៉ិចចទ័រ កាលពីវេលាម៉ោង៣និង៣៦នាទីទៀបភ្លឺ (ម៉ោងនៅក្នុងស្រុក)។

3
រូបភាពនេះត្រូវបានយកចេញពីវីដេអូដែលបង្ហាញពីអគារដែលត្រូវបានរលំនៅ ទីក្រុង Amatrice ប្រទេសអ៊ីតាលីកណ្តាល ដែលត្រូវបានវាយប្រហារដោយការរញ្ជួយដីកាលពីថ្ងៃទី២៤ សីហា ២០១៦។

4
បុរសម្នាក់ត្រូវបានគេជួយសង្រ្គោះពីគំនរក្រោយពីការរញ្ជួយដីក្នុងទីក្រុង Amatrice កាលពីថ្ងៃទី២៤ សីហា ២០១៦។

5
ជនរងគ្រោះត្រូវបានគេយកចេញពីគំនរបែកបាក់បន្ទាប់ពី ការរញ្ជួយដីក្នុងទីក្រុង Amatrice កាលពីថ្ងៃទី ២៤ សីហា ២០១៦។

6
បុរសម្នាក់ត្រូវបានគេជួយសង្រ្គោះចេញពីគំនរអគារបាក់បែកបន្ទាប់ពីការរំញ្ជួយដីក្នុងទីក្រុង Accumoli
ប្រទេសអ៊ីតាលីកណ្តាលកាលពីថ្ងៃទី២៤ សីហា ២០១៦។ ក្រុមជួយសង្រ្គោះប្រឹងប្រែងជីកអ្នកដែលនៅមានជីវិតចេញពីគំនរបាក់បែក ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានរំពឹងទុកថានឹងកើនឡើងខណៈដែលក្រុមជួយសង្រ្គោះចូលទៅជិតដល់ផ្ទះដាច់ស្រយាល។
ប្រទេសអ៊ីតាលីកណ្តាលកាលពីថ្ងៃទី២៤ សីហា ២០១៦។ ក្រុមជួយសង្រ្គោះប្រឹងប្រែងជីកអ្នកដែលនៅមានជីវិតចេញពីគំនរបាក់បែក ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានរំពឹងទុកថានឹងកើនឡើងខណៈដែលក្រុមជួយសង្រ្គោះចូលទៅជិតដល់ផ្ទះដាច់ស្រយាល។

7
សាកសពត្រូវបានគេយកចេញនៅពេលដែលរថយន្តត្រូវបានដណ្តប់ទៅដោយ គំនរបាក់បែកបន្ទាប់ពីការរញ្ជួយដីក្នុងទីក្រុង Amatrice កាលពីថ្ងៃទី២៤ សីហា ២០១៦។ គ្រោះរំញ្ជួយដីដ៏គួររន្ធត់មួយបានវាយប្រហារប្រទេសអ៊ីតាលីកណ្តាលកាលពីព្រឹកព្រលឹម ដែលបានធ្វើឲ្យលំនៅស្ថានរលំលើមនុស្សពេលដែលពួកគេកំពុងសម្រាន្តលង់លក់។

8
បុរសចំណាស់ម្នាក់ត្រូវបានគេជួយនៅពេលដែលអគាររលំបន្ទាប់ពីគ្រោះរញ្ជួយដីក្នុងទីក្រុង Amatrice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៤ សីហា ២០១៦។