ការជួបជុំនយោបាយព្រមៗគ្នានៅក្នុងទីក្រុងចំណាស់បំផុតមួយរបស់សហរដ្ឋអាមេរិក
បេក្ខជនប្រធានាធិបតីនិងបេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិតេយ្យត្រូវបានបញ្ជាក់ហើយ។ អ្នកស្រីអនុប្រធានាធិបតី Kamala Harris បានជ្រើសរើសបេក្ខជនអនុប្រធានាធិបតីរបស់ខ្លួនកាលពីថ្ងៃអង្គារ។ ប៉ុន្តែអ្នកស្រី Harris ដែលសន្មតថាជាបេក្ខជនប្រធានាធិបតីរូបនេះ មិនមែនស្ថិតនៅទីក្រុងចំណាស់បំផុតមួយរបស់សហរដ្ឋអាមេរិក គឺទីក្រុង Philadelphia ក្នុងរដ្ឋ Pennsylvania ភាគឦសាន ដើម្បីឃោសនាបោះឆ្នោតតែម្នាក់ឯងនោះទេ។ បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋក៏បានឃោសនាបោះឆ្នោតនៅទីនោះក្នុងថ្ងៃតែមួយដែរ។ អ្នកស្រី Carolyn Presutti អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់ VOA ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖