ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

វីដេអូថតតាមឌ្រូនបង្ហាញទិដ្ឋភាពខូចខាតរបស់ទីក្រុងកំពង់ផែ Mariupol នៅអ៊ុយក្រែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទីក្រុង​កំពង់ផែ​ Mariupol របស់​ប្រទេស​អ៊ុយក្រែន បាន​រង​ការ​ខូចខាត​យ៉ាង​ដំណំ ក្រោយ​ទាហាន​រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​បាញ់​គ្រាំផ្តក់ តាម​រថក្រោះ ឧទ្ធម្ភាគចក្រ និង​ប្រព័ន្ធ​មីស៊ីល។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមប្រឹក្សា​ក្រុង​នេះ បាន​ឲ្យដឹង​ថា ពលរដ្ឋ​ក្នុង​ក្រុង​ប្រមាណ ៣ម៉ឺន​នាក់ បាន​រត់​គេច​ខ្លួន​រក​ទីសុវត្ថិភាព ប៉ុន្តែ​ពលរដ្ឋ​ជិត ៤សែន​នាក់​ទៀត បាន​ជាប់គាំង​នៅ​ក្នុង​ក្រុង​នេះ​ដែល​រង​ការ​វាយប្រហារ​ដ៏​ខ្លាំង​ក្លា​ពី​កង​ទ័ព​រុស្ស៊ី។ មន្ត្រី​អ៊ុយក្រែន​បាន​អះអាង​ថា មក​ទល់​ពេល​នេះ មនុស្ស​ជាង ២ពាន់​នាក់​នៅ​ក្នុង​ក្រុង​នេះ បាន​ស្លាប់។ ទីក្រុង​នេះ​គឺជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​យោធា​រុស្ស៊ី។

XS
SM
MD
LG