តើប្រធានាធិបតីសហរដ្ឋអាមេរិកមានអំណាចបំផ្លាញលទ្ធិប្រជាធិបតេយ្យឬទេ?
សមាជិកខាងគណបក្សប្រជាធិបតេយ្យបានព្រមានថា លោកអតីតប្រធានាធិបតី Donald Trump នឹងបំផ្លាញស្ថាប័នប្រជាធិបតេយ្យ ប្រសិនបើលោកត្រូវបានជាប់ឆ្នោតឡើងវិញសម្រាប់តំណែងដ៏ខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ក៏ប៉ុន្តែ លោក Trump បាននិយាយថា លទ្ធិប្រជាធិបតេយ្យនឹងបញ្ចប់ ប្រសិនបើលោកមិនជាប់ឆ្នោតឡើងវិញនៅឆ្នាំ២០២៤នេះ។ អ្នកស្រី Dora Mekouar [meh-kwar] នៃ VOA ស្វែងយល់ថាតើប្រធានាធិបតីណាម្នាក់មានអំណាចក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យឬទេ? អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖