ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្ត​ឯកសារ​បង្ហាញ​ដំណើរ​ជីវិត​ស្ត្រី​ខ្មែរ​ហាត់​ក្បាច់​គុន​ល្បុក្កតោ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កញ្ញា សំ ថារ័ត្ន គឺ​ជា​ស្ត្រី​ខ្មែរ​ដំបូង​ម្នាក់​ដែល​បាន​ហាត់​ក្បាច់​គុន​ល្បុក្កតោ​ឡើង​វិញ បន្ទាប់​ពី​គុន​ល្បុក្កតោ​នេះ​ស្ទើរ​តែ​រលាយ​សាប​សូន្យ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ដំណើរ​ជីវិត​ហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ​ដ៏​សំខាន់​នៃ​អាណាចក្រ​អង្គរ​របស់​កញ្ញា សំ ថារ័ត្ន​ នេះ ត្រូវ​បាន​ចង​ក្រង​នៅ​ក្នុង​ភាពយន្ត​ឯកសារ​ថ្មី​មួយ ដែល​មាន​ចំណង​ជើង​ថា៖ «Surviving Bokator»។ នៅ​ខែ​វិច្ឆិកា​នេះ កញ្ញា សំ ថារ័ត្ន បាន​មក​កាន់​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ផ្តល់​បទ​សម្ភាសន៍​ដល់​លោក ចាប ចិត្រា អំពី​ភាពយន្ត​ឯកសារ​ស្ដី​អំពី​ការ​ធ្វើ​ឲ្យ​គុន​ល្បុក្ក​តោ​រស់​ឡើង​វិញ​នេះ ប្រវត្តិ​និង​លក្ខណៈ​ពិសេស​នៃ​គុន​ល្បុក្កតោ វិស័យ​ក្បាច់​គុន​ក្នុង​ប្រទេស​កម្ពុជា និង​ដំណើរ​ជីវិត​របស់​កញ្ញា​ផ្ទាល់​ដែល​ជា​ស្ត្រី​ខ្មែរ​ហាត់​ក្បាច់​គុន​ម្នាក់។

XS
SM
MD
LG