រដ្ឋសភាអាមេរិកដែលខ្វែងមតិគ្នានឹងត្រូវដោះស្រាយបញ្ហាញាំញីជាច្រើន
បន្ទាប់ពីលោក Kevin McCarthy ប្រធានរដ្ឋសភាអាមេរិកនៅទីបំផុតបានស្បថចូលកាន់តំណែងមក សមាជិកសភានៃគណបក្សសាធារណរដ្ឋអាចចាប់ផ្តើមរៀបចំរបៀបវារៈរបស់ពួកគេ។ អ្នកស្រី Veronica Balderas Iglesias រាយការណ៍លម្អិតអំពីអ្វីដែលសមាជិកសភាគណបក្សនេះស្វះស្វែងសម្រេចឲ្យបាន និងអំពីផែនការ «ត្រួតពិនិត្យនិងរក្សាតុល្យភាព» របស់ពួកគេទៅលើរដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕