ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិនិងទ្រង់ទ្រាយធំដំបូងបំផុតនៅកម្ពុជា ដែលមានរយៈពេលបីថ្ងៃ ឈ្មោះ «ឌីជីថលកម្ពុជា» Digital Cambodia ឆ្នាំ២០១៩ បានត្រូវបើកជាផ្លូវការដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រទី១៥ ខែមីនានេះ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ពិព័រណ៍បច្ចេកវិទ្យាប្រចាំដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ធ្វើឡើងជាលើកដំបូងនេះក្រោមប្រធានបទ «ឆ្ពោះទៅកាន់ឧស្សាហកម្ម៤.០» ដើម្បីបង្កើនការស្វែងយល់របស់សាធារណជន និងប្រមួលផ្តុំភាគីពាក់ព័ន្ធជាច្រើនទៀតដើម្បីពិភាក្សាអំពីវឌ្ឍនភាពនិងការប្រឈមរបស់វិស័យបច្ចេកវិទ្យាដែលបានកំពុងរីកលូតលាស់នៅក្នុងប្រទេស និងនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក។ ពិព័រណ៍នេះនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៨។