ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រថយន្ត​អគ្គិសនី​ចិន​នៅ​តែ​ចូល​ទីផ្សារ​អន្តរជាតិ​ទោះ​ជា​មាន​ពន្ធគយ


រូបឯកសារ៖ ស្លាកសញ្ញា BYD ត្រូវបានបង្ហាញនៅឯពិព័រណ៍រថយន្តអន្តរជាតិទីក្រុងប៉េកាំងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ ស្លាកសញ្ញា BYD ត្រូវបានបង្ហាញនៅឯពិព័រណ៍រថយន្តអន្តរជាតិទីក្រុងប៉េកាំងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

រថយន្ត​អគ្គិសនី​របស់​ចិន​ម៉ាកBYD ​បាន​ប្រកាស​ពី​ការចាប់​ដៃគូ​ថ្មី​ក្នុង​សប្តាហ៍​នេះ​ជាមួយ ​ក្រុមហ៊ុន​ Uber ​ដែល​មាន​បំណង​នាំយក​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន​១០​ម៉ឺនគ្រឿង​ទៅ​ប្រើប្រាស់​ក្នុង​កម្មវិធីApp របស់​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក។

កិច្ចសហការ​អន្តរជាតិ ​ដែល​ចាប់ផ្តើម​នៅ​អឺរ៉ុប ​និង​អាមេរិកឡាទីន ​នឹង​ពង្រីក​ទៅ​មជ្ឈិម​បូព៌ា​ កាណាដា ​អូស្ត្រាលី ​និង​នូវែលសេឡង់ ​ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​ថោក​ដែល​អាច​ស្រួល​ទិញ​ប្រើប្រាស់​និង​ហិរញ្ញប្បទាន​សម្រាប់​ទិញ​រថយន្ត​អគ្គិសនីរបស់​ក្រុមហ៊ុន​ BYD ​តាម​កម្មវិធី​App ​របស់​ក្រុមហ៊ុន​Uber ។

ក្រុមអ្នកវិភាគ​និយាយ​ថា​ កិច្ចព្រមព្រៀង​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​នៃ​របៀប​ដែល​ទីក្រុង​ប៉េកាំង​នៅតែ​ស្វែងរក​វិធី​ដើម្បី​ជ្រៀត​ចូល​ទីផ្សារ​អន្តរជាតិ​ដើម្បី​បន្ត​ពង្រីក​ការនាំមុខ​ជាសកល​របស់​ខ្លួន​នៅក្នុង​វិស័យ​រថយន្ត​អគ្គិសនីទោះបីជា​ពន្ធគយ​កើនឡើង​ និង​ការកើនឡើង​នៃ​ការព្រួយ​បារម្ភ​អំពី​វត្តមាន​រថយន្ត​អគ្គិសនី​របស់​ចិន​គ្របដណ្តប់​លើ​ទីផ្សារ​ក៏ដោយ។

ប្រទេស​គួរឱ្យ​កត់សម្គាល់​មួយ​ដែល​មិន​ចូល​ក្នុង​កិច្ចព្រមព្រៀង​របស់​ក្រុមហ៊ុន​ BYD ​និង​ Uber​ គឺ​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​គេរំពឹង​ថា​នឹង​ចាប់ផ្តើម​អនុវត្ត​អត្រាពន្ធ​១០០​ ភាគរយ​លើ​រថយន្ត​អគ្គិសនី​ របស់​ចិន​នៅចុងខែ​នេះ៕

XS
SM
MD
LG